តុលាការ​កំពូល​នឹង​បើកសវនាការ​បណ្តឹង​សារទុក្ខ​របស់​មេធាវី​លោក កឹម សុខា នៅ​ចុងខែ​តុលា​នេះ​

33

ភ្នំពេញ៖ ​តុលាការ​កំពូល ​បាន​ចេញ​លិខិត​កោះអញ្ជើញ​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​លោក កឹម សុខា ដែល​បាន​ចោទប្រកាន់​ពី​បទ​លើ្ម​ស ក្បត់ជាតិ​អោយ​ចូល​រួម​សវនាការ​ពាក់ព័ន្ធ​បណ្តឹង​ប្រឆាំង​នឹង​ការសម្រេច​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

យោងតាម​លិខិត​កោះ​អញ្ជើញ​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា​នេះ​ជូនទៅ​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ លោក កឹម សុខា លើ​បណ្តឹង​សារទុក្ខ​ប្រឆាំង​ការសម្រេច​លើ​ការឃុំខ្លួន​ពីបទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស​ក្រោយ​សមត្ថកិច្ច​បាន​រកឃើញ​ភស្តុតាង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ CBN​

តាម​លិខិត​របស់​តុលាការ​កំពូល​បាន​បញ្ជាក់ថា សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​មេធាវី​ការពារ​ជន​ត្រូវ​ចោទ កឹម សុខា​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែតុលា​ខាងមុខនេះ ដែលមាន​សមាសភាព​ឯកឧត្តម ឃឹម បុ​ណ្ណា ជា​ប្រធាន លោក សាលី ធារ៉ា លោក ទី ណេង លោក សេង នាង លោក អឿង សៀង​ជា​ក្រុមប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

កាលពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សម្រេច​តម្កល់​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដោយ​បន្ត​ឃុំខ្លួន​លោក ​កឹម​ សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​៕​