មនុស្ស​ ៧២​នាក់​​បាត់​បង់​ជីវិត​ក្នុង​ការ​វាយប្រហារ​​​គ្រាប់​បែក​​អត្តឃាត​លើ​វិហារ​សាសនា​អ៊ីស្លាម ២​កន្លែង​ក្នុង​ទីក្រុង​កាប៊ុល

150

អាហ្វហ្គានីស្ថាន៖ ​មន្ត្រី​សន្តិសុខ​ម្នាក់​​និយាយ​ថា​ ក្មាន់​បំ​ផ្ទុះ​គ្រា​ប់​បែក​អត្តឃាត​ម្នាក់បានសម្លាប់​មនុស្ស​យ៉ាងហោច ​៣៩​នាក់​ក្នុង​វិហារ​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​មួយ ​ក្នុង​រដ្ឋធានី​កា​ប៊ុលប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ និង​ការ​បំផ្ទុះ​គ្រាប់បែក​ដាច់ដោយឡែក​មួយទៀត​សម្លាប់​មនុស្ស​យ៉ាង​ហោច ៣៣​នាក់​នៅ​វិហារ​សាសនា​មួយ​នៅ​ក្នុង Ghor ភាគ​កណ្ដាល​ប្រទេស​នេះ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ការវាយប្រហារមិន​មាន​ក្រុម​ណាមួយ ​ចេញមុខ​ទទួល​ថា​ជា​ស្នាដៃ​របស់​ខ្លួន​ឡើយ​។​

​​អ្នក​សូត្រ​ធម៌​ម្នាក់​ក្នុងចំណោម​អ្នក​សូត្រ​ធម៌​ជា​ច្រើន​នៅ​កន្លែង​កើត​ហេតុលោក Mahmood Shah Husaini ​ក្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​ បាន​ដើរចូល​ក្នុង​វិហារ​សាសនាអ៊ីស្លាមនិកាយ​ស៊ី​អ៊ី​ត​ក្នុង​ទីក្រុង​កា​ប៊ុល ខណៈ​មនុស្ស​កំពុង​បួងសួង​កាលពី​រាត្រី​ថ្ងៃ​សុក្រ​ និង​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​តែម្ដង​។ អ៊ីស្លាម​សាសនិក​និកាយ​ស៊ី​អ៊ី​ត​តែង​ទទួលរង​ទុក្ខ​ជា​បន្តបន្ទាប់ ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ ​ភាគច្រើន​នៃ​ក្រុម​វាយប្រហារ​ត្រូវ​បាន​អះអាង ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​និកាយ​ស៊ុន​នី​នៃ​ពួក​រដ្ឋ​អ៊ីស្លាម​៕
អត្ថបទ៖ សុខ​មាន