ប្រជា​ពលរដ្ឋ​អបអរសាទរ ​ក្រោយ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដណ្ដើម​បាន​ទីក្រុង​រ៉ា​ក់​កា​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​មក​វិញ

83

ស៊ីរី៖ ​ប្រជាពលរដ្ឋ​បាន​អប​អសារ​ទរ ក្រោយពី​ការ​ដួល​រលំ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ទីក្រុងរ៉ា​ក់​កា​ បន្ទាប់ពីកងកម្លាំង​ឃើ​តដឹកនាំ​ដោយកងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី បាន​ដណ្ដើមយក​ទីក្រុងនេះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​អង្គារ​ ទី១៧ ខែ​តុលា​។​

​​ក្នុង​រូបភាព​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គមកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែតុលា ដោយទីភ្នាក់​ងារ​សារព័ត៌មាន ANHA របស់​ក្រុម​ឃើ​ត ពលរដ្ឋទីក្រុងតា​បា​កាភាគ​និរតីទីក្រុងរ៉ា​ក់​កាកំពុង​រាំង​ច្រៀង​ និងថ្លែង​សុន្ទរកថាក្នុង​​ឱកាសអបអរសាទរ​ជា​សាធារណៈ​។​ ​ទីក្រុងរ៉ា​ក់​កា​គឺជា​ទីក្រុង​សំខាន់​ដំបូង​ ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​វាយ​ដណ្ដើម​បាន​ក្នុង​ដើម​ឆ្នាំ​២០១៤ និងប្រកាស​ជាទីក្រុងរបស់​ក្រុម​ខ្លួន​។​ ​បច្ចុប្បន្ន​ពួក​រដ្ឋ​អ៊ីស្លាមត្រូវ​បាន​បិទ​ជិត​ នៅតែ​ក្នុង​ខេត្ត​ឌៀ​អាល់​ហ្ស័​រភាគ​ខាងកើត​ស៊ី​រី​តែប៉ុណ្ណោះ ​ជាទី​ដែល​ទាំង​កងទ័ព​ស៊ី​រី​ និង​កងជីវពលគាំទ្រ​ដោយ​សហរដ្ឋអាមេរិក ​កំពុង​ប្រយុទ្ធ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​នេះ​៕
អត្ថបទ៖ សុខ​មាន