អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ឃាត់​ជន​សង្ស័យ​គំរាម​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​ ៤១​នាក់ ​នៅ​ខេត្ត​ព្រះសីហនុ​

47

ព្រះសីហនុ ៖ ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​ប្រតិបត្តិ ​ការ​បង្ក្រាប​ជនបរទេស​ចំនួន ​០៤​គោលដៅ​ ផ្សេងគ្នា​ ឃាត់ខ្លួន​ជន​សង្ស័យ​គំរាម​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​ ៤១​នាក់ ​មាន០៦​សញ្ជាតិ។

ប្រតិ​បត្តិការនេះ ​​បាន​ធ្វើឡើង​ នៅ​ម៉ោង​១០:៣៥​នាទី ​ថ្ងៃទី​២១​ តុលា ២០១៧ ​ស្ថិតនៅ​ផ្លូវ​៧០៥ ភូមិ​២ សង្កាត់​៣ ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ ​ដោយ​ ​ឧ​ត្ដម​សេនីយ៍​ឯក​ អ៊ុក ហៃ​សីឡា ប្រធាន​នាយក​ដ្ឋាន​​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ បាន​ដឹកនាំ ក្រុម​ប្រតិបត្តិការ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចូលរួម​ ដឹកនាំ​ដោយ​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ជនបរទេស​ចំនួន​ ០៤​គោលដៅ ស្ថិតនៅ​ផ្លូវ​៧០៥ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤១​នាក់ ស្រី ១១​នាក់ មាន​ ០៦​សញ្ជាតិ កំពុង​ប្រព្រឹត្ត​បទល្មើស​គំរាម​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេ​ត (Voip) ​និង​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ ដូចខាងក្រោម ​៖

គោលដៅ​ទី ៖ ​

១៖ ឃាត់​មនុស្ស ១៣​នាក់ ស្រី ០៥​នាក់ មាន ០៤​សញ្ជាតិ (​ម៉ាឡេស៊ី , ថៃ , ឥណ្ឌូនេស៊ី និង​វៀតណាម​)

ទី​២៖ ឃាត់​មនុស្ស ០៣​នាក់ ស្រី ០១​នាក់ សញ្ជាតិ​(​ចិន​)

ទី​៣៖ ឃាត់​មនុស្ស ១៧​នាក់ ស្រី ០២​នាក់ សញ្ជាតិ​(​ម៉ាឡេស៊ី​)

៤៖ ឃាត់​មនុស្ស ០៨​នាក់ ស្រី ០៣​នាក់ មាន ០២​សញ្ជាតិ (​ចិន និង​ចិន​តៃវ៉ាន់​)