រុស្ស៊ី​​ចោទ​ប្រកាន់​​ក្រុម​កម្លាំង​ចម្រុះ​​ដែល​ដឹកនាំ​​ដោយ​អាមេរិក​​ពី​បទ​​ទម្លាក់​គ្រាប់​បែក​​បែប​ព្រៃផ្សៃ​​នៅ​ទីក្រុង​​រ៉ាក់កា​

77

ស៊ីរី៖ រុស្ស៊ី​​បាន​​ចោទ​ប្រកាន់​​ក្រុម​កម្លាំង​ចម្រុះ​​​ ដែល​ដឹកនាំ​​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​​ពី​បទ​​សម្អាត​​ក្រុង​រ៉ាក់កា​ឲ្យ​​រលប់​បាត់​​សភាព​​ដើម​ ដែល​​​មាន​នៅ​​លើ​ផែន​ដី​​ដោយ​ការ​ទម្លាក់​គ្រាប់​​បែក ​ឲ្យ​ដូច​ទៅ​នឹង​​របៀប​ដែល​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​​បាន​ទម្លាក់​គ្រាប់​បែក​​​ លើ​តំបន់​​ដ្រេសដេន​​ក្នុង​ប្រទេស​អាល្លឺម៉ង់​​កាល​ពី​​ក្នុង​ឆ្នាំ​១៩៤៥។

ប្រទេស​រុស្ស៊ី​ដែល​ត្រូវ​បង្ខំ​​ម្ដង​ហើយ​​ម្ដង​ទៀត​​​ ឲ្យ​ច្រាន​ចោល​​ពាក្យ​​ចោទ​ប្រកាន់​​​ពី​ក្រុម​សកម្ម​ជន និង​​ក្រុម​អ្នក​នយោបាយ​​​លោក​ខាង​លិច​​ ពី​បទ​ទម្លាក់​​​គ្រាប់​បែក​​​ទៅ​លើ​ជន​ស៊ីវិល​​ស៊ីរី​នោះ​​បាន​និយាយ​ថា ​មើល​ទៅ​​វា​ហាក់​ដូច​ជា​​បច្ចុប្បន្ន​​ក្រុម​បស្ចិម​ប្រទេស​​ កំពុង​​ប្រញាប់​ប្រញាល់​​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​​​ទៅ​កាន់​តំបន់​​រ៉ាក់កា ដើម្បី​​បិទ​បាំង​​ភស្តុតាង​​នៃ​អំពើ​​ឧក្រិដ្ឋ​កម្ម​មួយ​​ចំនួន​របស់​ខ្លួន។ លោក​ឧត្ដមសេនីយ៍​ អីហ្គោ កូណាស់​សេនកូស ​អ្នក​នាំ​ពាក្យ​​ក្រសួង​ការពារ​ជាតិ​​​ បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​​សេចក្ដី​ថ្លែងការណ៍​​ថា មនុស្ស​​ប្រហែល ២សែន​​នាក់​បាន​រស់​នៅ​ក្នុង​ទីក្រុង​​រ៉ាក់កា​ មុន​ពេល​​មាន​ជម្លោះ​​នៅ​ក្នុង​ប្រទេស​ស៊ីរី​​​កើត​ឡើង​​ តែ​ផ្ទុយ​ទៅ​វិញ​​មាន​អ្នក​ស្រុក​នៅ​ទីនោះ​​មិន​ច្រើន​​ជាង​ ៤ម៉ឺន ៥​ពាន់​នាក់​ទេ​នា​ពេល​បច្ចុប្បន្ន។

កង​ជីវពល​​ដែល​មាន​ការ​​គាំទ្រ​​ដោយ​សហរដ្ឋ​អាមេរិក​​​នៅ​ក្នុង​ស៊ីរី ​​បាន​ប្រកាស​​​ពី​ជ័យ​ជំនះ​​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​​នៅ​រ៉ាក់កាជា​ទីក្រុង​​របស់​ក្រុម​ជីវពល​​ ហើយ​កាល​ពី​​សប្ដាហ៍​មុន​​ពួក​គេ​​បាន​លើក​ទង់​ជ័យ​​ នៅ​កន្លែង​​ក្រុម​ជីហាត​​ចុង​ក្រោយ​​បន្ទាប់​ពី​​វាយប្រហារ​​អស់​រយៈ​ពេល​ ៤ខែ​មក​នោះ៕

អត្ថបទ៖​ រិទ្ធី