WFP អំពាវនាវ​​រក​ជំនួយ​​បន្ថែម​ជួយ​​ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​ដែល​ជាប់​​នៅ​តាម​​វាល​ស្រែ​ប្រទេស​មីយ៉ាន់ម៉ា និង​បង់​ក្លាដែស

75

មីយ៉ាន់ម៉ា៖ អង្គការ​កម្ម​វិធី​​ស្បៀង​អាហារ​​​ពិភពលោក​​ហៅ​កាត់​ WFP ​បាន​អំពាវនាវ​​ឲ្យ​បើក​​ផ្លូវ និង​ផ្ដល់​​​ប្រភព​​ធន​ធាន​​ជា​ច្រើន​​​ដើម្បី​​ជួយ​ជន​ភៀស​ខ្លួន ​​ដែល​បាន​​​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​​មីយ៉ាន់ម៉ា​ មុន​ពេល​​ធ្វើ​សន្និសីទ​​ដែល​បាន​​សន្យា​ពី​អន្តរជាតិ​សម្រាប់​វិបត្តិ​រ៉ូហ៊ីងយ៉ា​​ ​ដែល​​នឹងធ្វើ​​ឡើង​​នៅ​ទីក្រុង​​ហ្សឺណែវ​​​​​នា​ថ្ងៃ​ចន្ទ​​នេះ។

​ចាប់​តាំង​បី​ថ្ងៃ​អាទិត្យ​​​ទី១៥ ខែ​​តុលា​មក​មាន​ជន​ភៀស​ខ្លួន​ប្រហែល ១ម៉ឺន​ ​៥​ពាន់​នាក់​​ចេញ​មក​ពីមីយ៉ាន់ម៉ា ​​បាន​ជាប់​​នៅ​តាម​​វាល​ស្រែ​​មួយ​ចំនួន​​​តាម​ព្រំដែន​​ប្រទេស​មីយ៉ាន់ម៉ា​ និង​បង់​ក្លាដែស។ អង្គការ​ WFP ​បាន​ផ្គត់ផ្គង់​ជន​ភៀស​ខ្លួន​​ដែល​បាន​​មក​ដល់​តំបន់​នេះ​ ដោយ​ផ្ដល់​​ចំណី​អាហារ​​ក្នុង​នោះ​មាន​​ទាំង​នាំ​ប៊ីសស្គីត​មាន​​ជីវជាតិ​​ខ្ពស់ និង​​អង្ក ដើម្បី​បំពេញ​​បន្ថែម​​របប​អាហារ​​ដែល​មាន​​​កាល់ឡូរី​​កម្រិត​​ទាប ហើយ​ការ​ធ្វើ​ដំណើរ​ចូល​​ទៅ​កាន់​តំបន់​នេះ​​គឺ​មាន​ការ​​ពិបាក​ ហើយ​អង្គការ​ WFP ​បាន​ប្រើប្រាស់​​ទូក​ជា​​ច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​​ស្បៀង​អាហារ​​ទាំង​នេះ។

​លោក មីសែល ឌុនហ្វត អ្នក​សម្រប​សម្រួល​​ផ្នែក​សង្គ្រោះ​​​បន្ទាន់​បាន​​លើក​ឡើង​ថា WFP ត្រូវ​ការ​ប្រាក់​បន្ថែម​​ចំនួន ៥៤​លាន​​ដុល្លារ​អាមេរិក​ ដើម្បី​​ធានា​ដល់​​ជំនួយ​នេះ​​ឲ្យ​មាន​រហូត​​ដល់​ចុង​ខែ​​កុម្ភៈ​ឆ្នាំ​ក្រោយ។ ​អង្គការ​សហប្រជាជាតិ​​​និយាយ​អំពី​ការ​​កាប់​សម្លាប់​​, ការ​ដុត​បំផ្លាញ​​លំនៅឋាន​​ និងការ​ចាប់​​រំលោភ​ដោយ​កង​ទ័ព​​កើត​ឡើង​ចាប់​​តាំង​ពី​​បំណាច់​​ខែ​សីហា​​មក​ ដែល​ស្ថិត​​នៅ​ក្នុង​ចំណោម​​ការ​ធ្វើ​យុទ្ធនាការ​នៃ​ការ​បំផ្លាញ​​ឲ្យ​អស់​​ក្រុម​កុលសម្ព័ន្ធ​​រ៉ូហ៊ីងយ៉ា៕​

អត្ថបទ៖​ រិទ្ធី