អត្ត​ព​លិ​ក​អូស្ត្រាលី​ទាំង​បុរស និង​នារី​ឈ្នះ​ការ​ប្រកួត​រត់ឡើង​ជណ្ដើរ​នៅ​ទីក្រុង​សៀង​ហៃ​

38

រត់​ឡើង​ជណ្ដើរ​៖ ​មាន​អ្នកចូលរួម​ប្រមាណ 1700នាក់ជុំវិញ​ពិភពលោក ​ក្នុង​ព្រឹត្តិការណ៍​រត់​ឡើង​ជណ្ដើរ​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​ចុង​សប្ដាហ៍​កន្លងទៅ​។

​អ្នកចូលរួម​ទាំងអស់​ត្រូវ​រត់ឡើង​ជណ្ដើរ​រដែ​ល​មាន​សរុប 1460កាំ​នៃ​អគារ 54ជាន់​ពាណិជ្ជកម្ម​អន្តរជាតិ​ទីក្រុង​សៀង​ហៃ​កម្ពស់ ២៦០​ម៉ែត្រ​។​ ​កីឡាករ​អូស្ត្រាលី Mark Bourne បាន​យកឈ្នះ​ការ​ប្រកួត​នេះ​ដោយ​ឡើង​ដល់​កំពូល​អគារ​ប្រើ​ថេរវេលា 7នាទី 44វិនាទី ខណៈ​កីឡា​ការិនី​អូស្ត្រាលី Suzy Walsham ជា​អ្នកឈ្នះ​ផ្នែក​នារី​ក្រោយមក​ដល់​ទី​ព្រ័ត្រ​ប្រើ​ថេរវេលា 9នាទី 8វិនាទី​។ ព្រឹត្តិការណ៍​រត់ឡើង​ជណ្ដើរ​រឺ​ហៅថា Vertical World Circuit នឹង​បញ្ចប់​រដូវ​កាល​នៅ​ទីក្រុង​ហុងកុងឡើង​អគារពាណិជ្ជកម្ម 82ជាន់កម្ពស់ 484ម៉ែត្រ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ