ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ រំពឹងថា ​នឹង​មាន​មនុស្ស​ប្រមាណ​៣​លាន​នាក់​ចូលរួម​សប្បាយរីករាយ

36

ភ្នំពេញ ៖ ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ រំពឹងថា ​នឹង​មាន​មនុស្ស​ប្រមាណ​៣​លាន​នាក់​ ចូលរួម​សប្បាយ​រីករាយ​ ហើយ​បញ្ហា​ដែល​ប្រឈម​ខ្លាំង​គឺ​បញ្ហា​ការ​ចោល​សំរាម​មិន​មាន​សណ្តាប់​ធ្នាប់​ ដូច្នេះ ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញឯកឧត្តម ​ ​ឃួ​ង ស្រេង​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​បោះ​សំរាម​តាម​ដងផ្លូវ​ និង​តាម​លើ​សួនច្បារ ​ដោយ​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បាន​រៀប​ចំ​កញ្ចេ​ចំនួន​១០០០​ និង​ធុងសំរាម​ចំនួន​១០០០​ ដើម្បី​ឲ្យ​បងប្អូន​បោះ​សំរាម​ចូល​ក្នុង​ធុង​ទាំងនេះ ។

នេះ​បើ​តាម​ការបញ្ជាក់​អោយដឹងពី​ឯកឧត្តម ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ក្រោយ​បញ្ចប់​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ចំនួន​ពីរ​ឆ្លង​ទន្លេសាប ​កាលពី​រសៀល​ថ្ងៃទី​២២​ ខែតុលា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង ផ្លូវជាតិ​លេខ​៥ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ៕