Justin Thomas គ្រង​ជើងឯក​ពាន​រង្វាន់​ CJ Cup ក្នុង​ឆ្នាំ​ដំបូង​នៅ​កូរ៉េខាងត្បូង​ដែល​មាន​ទឹកប្រាក់ 9.2លាន​

44

ហ្គោល៖ ​កីឡាករ​វាយ​ហ្គោល​អាមេរិក Justin Thomas ធ្វើ​បាន Birdied នៅ​ឡូ​បន្ថែម​ទី​២ ក្នុង​វគ្គ Playoff តទល់​នឹង​កីឡាករ Marc Leishman ដើម្បី​ដណ្ដើម​យកជ័យ​ជំនះ​ពាន​រង្វាន់ CJ Cup ដែល​មាន​ប្រាក់​រង្វាន់​មហាសាល 9.25លាន​ដុល្លារ​អាមេរិក​ស្ថិត​ក្នុង​ក្រប​ខណ្ឌ PGA Tour ដែល​រៀបចំ​ធ្វើឡើង​នៅ Nine Bridges Golf Club កោះ​ចេ​ជូកូរ៉េខាងត្បូង​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ។​​កីឡាករ​អាមេរិក Thomas ធ្វើ​មិន​បាន​ល្អ​នៅ​ឡូ​ទី​១៨ ក្នុង​ថ្ងៃ​ចុងក្រោយ​ដើម្បី​ឈ្នះ​ការប្រកួត ដែល​តម្រូវ​ឲ្យ​លេង​កាត់ក្ដី​ស្វែងរក​ជើងឯក​បន្ទាប់ពី​អ្នក​ទាំងពីរ​គឺ Thomas ហើយ Leishman មាន 9 under par 279 ដូច​ៗ​គ្នា។​ ​ក្នុង​ការ​កាត់សេចក្ដី Playoff នោះ​កីឡាករ​ដែល​ទើបតែ​ទទួល​បាន​នាម​ជា​កីឡាករ​ល្អ​បំផុត​របស់ PGA Tournament 2017 Justin Thomas បាន​យកឈ្នះ​ដោយ​គេ​ធ្វើ​បាន 1 under par 9 ហើយ Leishman 1 level par 11 ដែល​ធ្វើ​ឲ្យ​កីឡាករ​វ័យ ២៤ឆ្នាំ​រូប​នេះ​គ្រង​ជើង​ឯក​នៃ​ពាន CJ Cup នៅ​ឆ្នាំ​ដំបូង​នេះ​បានសម្រេច​នឹង​បំបែក​កញ្ចប់​ទឹកប្រាក់ 9.25លាន​ដុល្លារ​អាមេរិក​។

​​លេខ ២​បាន​ទៅ​កីឡាករ​អូស្ត្រាលី Marc Leishman និង​លេខ​៣ ក៏​កីឡាករ​អូស្ត្រាលី​ដែរ​គឺ Cameron Smith និង​លេខ៤ កីឡាករ​ម្ចាស់​ស្រុក​កូរ៉េខាងត្បូង Kim Meen-Whee ធ្វើ​បាន 6 under par 282ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា ​ពាន CJ Cup ថ្មី​សន្លាង​នេះ​បាន​កំណត់​យក​កីឡាករ​កំពូល​ទាំង ៦០​រូប​ដែល​ឈរ​ខ្ពស់​ជាងគេ​ពី​ព្រឹត្តិការណ៍ FedEx Cup ដែល​បញ្ចប់​រដូវ​កាល​មុន និង​ជ្រើស​រើស​យក​ជើងឯក​ពាន KPGA Championship ជើងឯក Genesis Championship ក្រប​ខណ្ឌ Korean Tour ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ