ក្រុម​អ្នក​គាំទ្រ​​តំបន់​កាតាឡូនី​ប្រហែល ៥០០​នាក់​បាន​ជួប​ជុំ​គ្នា​​​ក្នុង​ទីក្រុង​​​ Madrid ប្រទេស​អេស្ប៉ាញ​​​​

81

អេស្ប៉ាញ៖ មនុស្ស​ប្រហែល ៥០០​នាក់​​​បាន​​​ជួប​ជុំ​​គ្នា​​ក្នុង​ទីក្រុង Madrid​ ប្រទេស​អេស្ប៉ាញ​​កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​​ដើម្បី​គាំទ្រ​​​ដល់​តំបន់​​កាតាឡូនី​​ បន្ទាប់​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​​​បាន​ដាក់​ការ​​គ្រប់​គ្រង​​​ ដោយ​ផ្ទាល់​​ទៅ​លើ​តំបន់​ស្វយ័ត​​មួយ​នេះ។

​ក្រុម​អ្នក​តវ៉ា​ដែល​​​បាន​កាន់​បដា​ជា​ច្រើន​​ និង​ស្រែក​ពាក្យ​ស្លោក​​​ចោទ​ប្រកាន់​​រដ្ឋាភិបាល​​​ក្នុង​​ក្រុង​ Madrid ពី​បទ​​ធ្វើ​​រដ្ឋ​ប្រហារ​​​មួយ​ ដែល​បាន​​ប្រមូល​កម្លាំង​​​នៅ​ទីក្រុង​​​ផ្លាសាឌែលសូល​របស់​ប្រទេស​អេស្ប៉ាញ។ ​កាល​ពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​​អេស្ប៉ាញ ​​​បាន​ជំរុញ​​ឲ្យ​​ប្រជា​ពលរដ្ឋ​កាតាឡូនី​​ទទួល​យក​ការ​គាំទ្រ​​ដោយ​ផ្ទាល់​​ពី​ក្រុង​ Madrid និង​​មិន​អើ​ពើ​​នូវ​សេចក្ដី​​ពន្យល់​​ណា​មួយ​ពី​មេដឹកនាំ​​​អបគមន៍​របស់​តំបន់​នេះ​ ដែល​មេដឹកនាំ​​តំបន់​នេះ​​ត្រូវ​គេ​​ដេញ​ចេញ​​ពី​អំណាច​​ហើយ​នោះ។ ​​ការ​ប្រមូល​ផ្ដុំ​​បាន​ធ្វើ​ឡើង​​​មួយ​ថ្ងៃ​​បន្ទាប់​ពី​ក្រុង​ Madrid បាន​ដោះ​ស្រាយ​​​ដោយ​វិធានការ​​រដ្ឋ​ធម្មនុញ្ញ​​ មិន​ធ្លាប់​មាន​​​ពី​មុន​មក​​ក្នុង​ការ​បណ្ដេញ​​​រដ្ឋាភិបាល​​កាតាឡូនី​​ ជា​វិធានការ​ចុង​​ក្រោយ​ដើម្បី​ទប់​ស្កាត់​​​ យុទ្ធនាការ​​​ទាម​ទារ​ឯក​រាជ្យ​​របស់​កាតាឡូនី​ និង​រំងាប់​​នូវ​ក្ដី​​បារម្ភ​​ដែល​ថា​នឹង​​អាច​បង្ក​ឲ្យ​មាន​ភាព​រំជើប​រំជួល​​ និង​ផល​ប៉ះ​ពាល់​​​ផ្នែក​សេដ្ឋកិច្ច​​ នៅ​ទីក្រុង​​សំខាន់​​​ដែល​ជា​បេះ​ដូង​​នៅ​តំបន់​ចាយ​​លុយ​អឺរ៉ូ​នោះ​។

​ប្រធានាធិបតី​​​​តំបន់​កាតាឡូនី​​លោក កាឡេស ពីវឌឺម៉ុង​ ច្រាន​ចោល​​នូវ​សេចក្ដី​​​សម្រេច ​ដែល​​ត្រូវ​អនុវត្តន៍​​នៅ​សប្ដាហ៍​នេះ​ ហើយ​ក្រុម​អ្នក​តវ៉ា​គាំទ្រ​​​ឯករាជ្យ​​​រាប់​ពាន់​នាក់ ​បាន​​ដើរ​ជា​ក្បួន​​នៅ​ក្នុង​ទីក្រុង​ Barcelona ​​កាល​ពី​ថ្ងៃ​​សៅរ៍​​​ចុង​សប្ដាហ៍​កន្លង​មក​៕​​​

អត្ថបទ៖​ រិទ្ធី