Guangzhou Evergrande គ្រង​ជើងឯក​លី​ហ្គ​កំពូល​ចិន 7រដូវ​កាល​ជាប់​គ្នា​

47

បាល់ទាត់៖ ​ក្រុមបាល់ទាត់ Guangzhou Evergrande បាន​បន្ត​កំណត់ត្រា​អស្ចារ្យ​របស់​ខ្លួន​ចុង​សប្ដាហ៍​កន្លងទៅ ​ដោយ​យក​ឈ្នះ Guizhou Hengfeng Zincheng 5-1 ក្លាយ​ជា​ជើងឯក​លី​ហ្គ​កំពូល​ចិន 7រដូវ​កាល​ជាប់​គ្នា​។

​​ហេតុ​ដែល Guangzhou Evergrande អាច​ជា​ជើងឯក​បាន​នោះ បន្ទាប់ពី​ក្រុម​លេខ2 Shanghai SIPG ចាញ់ Guangzhou R&F 2-1 ធ្វើ​អោយ​ក្រុម​របស់​លោក Luis Felipe Scolari ធានា​បាន​កៅអី​ជើងឯក​ទោះបី​សល់ 2ប្រកួតទៀត​ចប់​រដូវ​កាល​ក៏ដោយ ដែល​ជា​ជើងឯក​លើក​ទី3 ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​។ ​អតីត​គ្រូ​បង្វឹក​ប្រេ​ស៊ី​ល​រូប​នេះ​រំពឹង​ថា ​នឹង​ចាក​ចេញពី​ក្លឹប​ក្រោយ​ចប់​រដូវ​កាល​នេះ ដោយ​កិច្ចសន្យា​របស់​លោក​នឹងអស់​សុពលភាព​នៅ​ខែ​វិច្ឆិកា​ខាងមុខ មានន័យថា​លោក Scolari លើក​ពាន Chinese Super League អោយ Guangzhou Evergrade បី​លើក​ស្មើនឹង​អតីត​គ្រូ​បង្វឹក Marcelo Lippe ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​ចិន​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ