មនុស្ស ៣​នាក់​បាត់បង់​ជីវិត​ និង​ជិត ៩០​នាក់​រង​របួស​ក្រោយ​ពី​​ព្យុះ​សង្ឃរា LAN បោក​បក់​ទៅ​លើ​ប្រទេស​ជប៉ុន​​​​

114

ជប៉ុន៖ ការ​ចុះ​ខ្សោយ​​នៃ​ព្យុះ​សង្ឃរា​ LAN ​យ៉ាង​​ឆាប់​រហ័ស ​​បាន​ធ្វើ​​ឲ្យ​មាន​បំណាក់​ដី​​នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​បំណាក់​ដី​​ និង​ទឹក​ជំនន់​​មិន​បាន​ធ្វើ​ឲ្យ​ក្រុង​តូក្យូ​​ទទួល​រង​​គ្រោះ​ធ្ងន់ធ្ងរ​​​នោះ​​ទេ​ ប៉ុន្តែ​​​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​​​ក៏​មាន​​មនុស្ស​យ៉ាង​ហោច​ ៣​នាក់​​ត្រូវ​​គេ​រាយការណ៍​ថា​បាន​បាត់បង់​ជីវិត​​ផង​ដែរ​។ រថភ្លើង​ និង​សេវា​​​ផ្នែក​​អាកាសចរ​​ត្រូវ​បាន​​​បន្ទុក​បង្អាក់​​​ដោយ​ព្យុះ​សង្ឃរាមួយ​​នេះ​។

សេចក្ដី​រាយការណ៍​​ឲ្យ​ដឹង​ថា ការ​ឡើង​​​​​ជោរជន់​នៃ​ទឹក​ទន្លេ​​បាន​ធ្វើ​ឲ្យ​​លិច​ច្រាំង ​​នៅ​ផ្នែក​​ជា​ច្រើន​​​នៅ​ក្នុង​ប្រទេស​​ជប៉ុន ហើយ​ទូក​នេសាទ​​ក៏​បាន​ឡើង​​មក​លើ​ដី​គោក​​​ផង​ដែរ​ ខណៈ​​ដែល​ព្យុះ​សង្ឃរា​ LAN ​បាន​ចុះ​​ខ្សោយ​​ទៅ​វិញ។

​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​ក្នុង​ស្រុក​​រាយការណ៍​ថា ​មនុស្ស​ ៣​នាក់​​​​ដែល​បាន​បាត់​បង់​ជីវិត​នោះ​​មាន​ម្នាក់​អាយុ​ ៦០ឆ្នាំ​​​បាន​ស្លាប់​ដោយ​សារ​​រន្ទា​ធ្លាក់​​ពី​លើ ពេល​​ដែល​គាត់​​កំពុង​ដើរ​​​​ក្នុង​ការដ្ឋាន​សំណង់, ម្នាក់​ទៀត​​​ជា​អ្នក​នេសាទ​​បាន​ស្លាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​​ទូក​​របស់​គាត់ និង​​អ្នក​ទី៣ ​បាន​ស្លាប់​ដោយ​សារ​​បាក់​ដី​​​សង្កត់​លើ​ផ្ទះ​របស់​គាត់។ ​មនុស្ស​​ជិត​ ៩០​នាក់​​ផ្សេង​ទៀត​​បាន​រង​របួស​ ប៉ុន្តែ​ភាគ​ច្រើន​​គ្រាន់​តែ​​របួស​ស្រាល​​ប៉ុណ្ណោះ​៕​​​​​​

អត្ថបទ៖ មករា