ក្រសួង​ដែនដី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ដ​សៀមរាប​ រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​សម្រាប់​ឆ្នាំ​២០៣៥

37

សៀមរាប ៖ ​ដីធ្លី​ពិតជា​មាន​សារសំខាន់​សម្រាប់​ការ​រ​ស់​នៅ​របស់​ប្រជាពលរដ្ឋ ​ដូច្នេះហើយ​ ទើប​រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ ក្នុង​ការ​ដាក់​ចេញ​នូវ​ផែន​ការ​ចុះវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក ក្រុង និង​ឃុំ សង្កាត់ ក្នុង​ខេត្ដ ​សៀមរាប សិក្សា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​កសាង​ប្លង់​គោល​ ដើម្បី​ប្រ​ប្រាស់​ដីធ្លី សម្រាប់​ឆ្នាំ​២០៣៥​ ខាងមុខ ក្នុង គោលបំណង​ឲ្យ​ឯកសារ​មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ​ មុននឹង​ដាក់​សំណើរ ​ការអនុម័ត​ពី​គណៈកម្មាធិការ​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ថ្នាក់​ជាតិ​។

ឯកឧត្តម ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់ ​បាន​ថ្លែង​ដូច្នេះ ​នៅក្នុង សិក្ខាសាលា​ពិគ្រោះ​យោបល់ ​ស្ដីពី​ការ​កសាង​ប្លង់គោល​ប្រើប្រាស់​ដីធ្លី ​នៅ​សាលា​ខេត្ដ​សៀមរាប ​កាលពី​ចុង​សប្តាហ៍​មុន នេះ​។

ឯកឧត្តម​ បាន​បញ្ជាក់ថា​ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍ ផ្ដល់​ការ​គាំ ទ្រ​នូវ​បច្ចេកទេស​ដល់​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការរៀបចំ​ដី និង​ប្លង់​គោល និង​ផែនការ​ប្រើប្រាស់​ដី​ស្ទើរ​គ្រប់​កម្រិត ដែល​ក្នុងនោះ​ មាន ផែនការ​រៀបចំ​ដី​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ផែនការ​រៀបចំ​ដី​ថ្នាក់​ខេត្ដ ​ចំនួន​០៦​ប្លង់គោល​ ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង ស្រុក ខណ្ឌ និង​ទីប្រជុំជន​ចំនួន​៤៣ ផែនការ​ប្រើប្រាស់​ដី​ថ្នាក់​ឃុំ​សង្កាត់​ចំនួន​១២៥ ក្នុង​គោល ដៅ​ធានា​ការគ្រប់គ្រង និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ។​

ឯកឧត្តម​ បាន​បន្ដទៀតថា​ លទ្ធផល​ទាំងនោះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ខិតខំ​ប្រឹក​ប្រែង​របស់​ក្រសួង ក្នុងការ​ប្ដេជ្ញា​ ចិ​ត្ដ​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាល​ទី​៣​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដើម្បី​កំណើន​ការងារ​សម ធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។

ឯកឧត្តម ឌុ​ច វន​ទី​តូ បាន​បន្ថែមថា​ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង ​ប្លង់​គោល​សម្រាប់​ប្រើប្រាស់​ដី​ក្រុង សៀមរាប​ សម្រាប់​ឆ្នាំ​២០៣៥ ដែល​ជា​លើក​ទី​៣​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​ឯកសារ​ប្លង់​គោល​នេះ មាន​ខ្លឹម​សារបាន ​គ្រប់​ជ្រុងជ្រោយ ដែល​អាច​ទទួល​យកបាន​ និង​អនុវត្ត​មាន​ប្រសិទ្ធភាព មុន​ពេល​ដាក់សំណើរ​សុំ​អនុម័ត​ទៅ​គណៈកម្មាធិការ រៀបចំ​ដែនដី​ថ្នាក់ជាតិ​។

ឯកឧត្តម​ បានស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ រួមគ្នា​ពិភាក្សា​ផ្ទៀងផ្ទាត់​នូវ​ទិន្នន័យ​ឡើងវិញ ​ឬ​ផ្ដល់​ទិន្នន័យ​បន្ថែម​ ទៅ តាម​ប្រធានបទ​ចំនួន​០៦ រូប​ មាន ប្រជា​រាស្ដ្រ ​និង​ការគ្រប់គ្រង​រដ្ឋបាល​។ ចក្ខុ​វិស័យ​សម្រាប់​ក្រុង​សៀមរាប​ ដល់​ឆ្នាំ​២០៣៥​។ ​អំពី​ការបែងចែក​តំបន់​ប្រើប្រាស់​ដី ​និង​ការ​អភិវឌ្ឍ​។ យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ អភិវឌ្ឍ ​និង​អភិរក្ស​ក្រុង​។ ការគ្រប់គ្រង ​បរិស្ថាន ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រុង ពង្រីក​ការគ្រប់គ្រង​ក្រុង និង​ហិរញ្ញវត្ថុ​នៅ​មូលដ្ឋាន ​ការ​អនុវត្ត​​គម្រោង​សំខាន់ៗ តាម វិស័យ ក្នុង​ក្របខ័ណ្ឌ​ផែនការ​សកម្មភាព​៕