អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​អាមេរិក​ថា ​ការ​ទាមទារ​បំណុល​រប​ស់​អាមេរិក​ប្រៀប​ដូចជា​ការ​បង្ក​របួស​

59

ភ្នំពេញ៖ ការទាមទារ​សងបំណុល ​របស់​អាមេរិក​៥០០​លាន​ដុល្លារ​សម័យ​លន់ ណុល ត្រូវបាន​អ្នកនិពន្ធ​ប្រវត្តិសាស្ត្រ​ចាត់ទុកថា ជា​ការ​វាយ​ហើយ​ទាមទារ​សំណង​ទៅវិញ​។ ក្នុង​នោះដែរ​ លោក អ្នកនិពន្ធ​នេះ​ បាន​អោយដឹងថា ការ​ទម្លាប់​គ្រាប់​របស់​អាមេរិក​មក​កម្ពុជា​មានការ​ពាក់ព័ន្ធ​ផែនការ​ណ៍​សំងាត់​របស់​ខ្លួន​នា​ពេល​សង្គ្រាម​ជាមួយ​វៀតណាម​។

យោង​តាម​កិច្ច​សម្ភាស​របស់​សារ​ព័ត៌មាន​រ៉​យ​ទ័​រ​ជាមួយ​លោក រូ​បឺត ហ្វ្រី​មេន អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​សង្គ្រាម​អាមេរិក​-​វៀតណាម បាន​ចាត់ទុកថា​រដ្ឋាភិបាល​លន់ នល់ ​ជា​អាយ៉ង​របស់​អាមេរិក​នៅ​ពេល​ខ្លួន​កំពុង​មាន​សង្គ្រាម​ជាមួយ​ប្រទេស​វៀតណាម​។ អ្នកនិពន្ធ​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​រូ​ប​នេះ​បាន​បន្តថា បើ​គ្មាន​ការ​ជ្រែ​ត​ជ្រេ​ក​របស់​អាមេរិក​នៅ​កម្ពុជា នោះ​កម្ពុជា​មិន​មាន​កា​រង​នូវ​ការ​ទម្លាក់​គ្រាប់បែក​ជាង​២​លាន​តោន និង​របប​ខ្មែរក្រហម​ឡើយ​។​

លោក​បាន​អោយដឹងថា ការ​ទាមទារ​របស់​អា​មេ​រិ​កលើ​បំណុល​៥០០​លាន​ដុល្លារ​នា​សម័យ​លន់ ណុល​ពី​កម្ពុជា​ប្រៀប​បីដូច​ជា​យក​ញញួរ​វៃ​ក្បាល​ដែល​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​បាន​ស្លាប់​ជាច្រើន​នាក់ ហើយ​បែរជា​អាមេរិក​យក​ញញួរ​នោះ​ដែល​ខូច​មក​ទាមទារ​សង​ពី​កម្ពុជា​។​

​​ក្នុងនោះដែរ​ លោក រូ​បឺត​ បាន​បញ្ជាក់​ថា មុន​ឈានដល់​ការទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​អតីត​ប្រធានាធិបតី រីក​ឆាត នី​គ​ស្សុន បាន​ប្រើ​វិធីសាស្ត្រ​សំងាត់​ក្នុង​ប្រទេស​វៀតណាម​រហូត​សម្រេចចិត្ត​ទម្លាក់​គ្រាប់បែក​ខុសច្បាប់​មកលើ​កម្ពុជា​។​

​​លោក ហ្វ្រី​មេន​បាន​បន្តថា ក្រោយ​មានការ​ទម្លាក់​គ្រាប់​របស់​អាមេរិក ក្រុមខ្មែរក្រហម​កុម្មុយនិស្ត​តូច​មួយ​បាន​យក​លេស​ការ​ទម្លាក់​គ្រាប់​នោះ ទៅកាន់​ប្រជាជន​ឲ​មានការ​ចូលរួម​ជាមួយ​ខ្មែរក្រហម​។ សូម​បញ្ជាក់​ផង​ដែរ​ថា អាមេរិក​បាន​ចាប់​ផ្តើម​ទម្លាប់​គ្រាប់បែក​មក​កម្ពុជា​ក្នុង​ទសវត្ស​ន៏​ទី​៦០​ដែល​បាន​ស្លាប់​ប្រជាជន​កម្ពុ​ជាជាង​២​លាន​នាក់​៕​