សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​ផ្ញើសា​រអបអរសាទរ​ក្រុម​កីឡាករ​បាល់​ទាត់​កម្ពុជា​ ដែល​ឈ្នះ​មីយ៉ាន់​ម៉ា​៣-២

421

ភ្នំពេញ៖​ សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​ផ្ញើសា​រអបអរសាទរ​ក្រុម​កីឡាករ​បាល់​ទាត់​កម្ពុជា​ ដែល​បាន​ប្រកួ​តឈ្នះ​ក្រុម​ ប្រទេស​មី​យ៉ាន់ម៉ា​ ( កម្ពុជា Vs មីយ៉ាន់ម៉ា )ក្នុង​លទ្ធ​ផល​(Cambodia ៣- Myanmar២)​ ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទា​ត់វ​គ្គជម្រុះ​ AFC U-19 ​Championship ​2018 នៅ​រាត្រី​ថ្ងៃ​ទី២៦​ ខែ​តុលា ​ឆ្នាំ២​០១៧​ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក ​ ។


សម្តេចតេជោ ហ៊ុន សែន ​សូម​កោត​សរសើរ​ចំពោះ​សមត្ថ​ភាព​ក្មួយៗ​កីឡាករជ​ម្រើស​ជាតិ​កម្ពុជា​ U-19​ ដែល​បាន​ខិត​ខំលេង​បាន​យ៉ាង​ល្អក្នុង​ថ្ងៃនេះ​។ អរគុណប​ងប្អូនប្រ​ជាពលរដ្ឋដែល​គាំទ្រវិ​ស័យកី​ឡា ​ជាពិ​សេសក្មួយៗ​ដែល​បានចូលរួម​ទស្សនា​ផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូ​រទស្ស​ន៍ និងតាម ​Facebook ។ សូម​ជូន​ពរកីឡាបា​ល់ទាត់ជម្រើសជា​តិ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​ជាបន្ត​បន្ទាប់​ទៀត​៕