សកម្ម​ជន​សិទ្ធិមនុស្ស​​ ៨​នាក់​​​​​​​នៅ​ក្នុង​ប្រទេស​ទួរគី​​ត្រូវ​បាន​​តុលាការ​​​បញ្ជា​ឲ្យ​ដោះ​លែង​

62

ទួរគី៖ សកម្ម​ជន​សិទ្ធិមនុស្ស​​ ៨​នាក់​នៅ​ឯ​ការ​កាត់​ទោស​​មួយ​​ក្នុង​ប្រទេស​ទួរគី​​ ដែល​ជាប់​ចោទ​​​ពី​បទ​ភេរវកម្ម ​​ក្នុង​នោះ​រួម​មាន​​មន្ត្រី​កំពូល​ម្នាក់ ​របស់​អង្គការ​លើក​លែង​ទោស​​អន្តរជាតិ​ផង​​ដែរត្រូវ​បាន​​គេ​ដោះ​លែង​​​ ដោយ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​បង់​ប្រាក់​​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន។

ក្នុង​ចំណោម​​​ពួក​គេ​​ទាំង​នោះ​​ដែល​ត្រូវ​តុលាការ​​កាត់​ទោស ​​រួម​មាន​​ជន​ជាតិ​អាល្លឺម៉ង់​​ម្នាក់ និង​ស៊ុយអែត​​ម្នាក់​ផង​ដែរ។ ពួក​​គេ​ម្នាក់​​ៗ​នឹង​​ត្រូវ​​ប្រឈម​មុខ​​នឹង​ទោស​​ជាប់​ពន្ធនាគារ​​រយៈ​ពេល​ ១៥​ឆ្នាំ​​ពី​បទ​​​​ជា​សមាជិក​​របស់​ក្រុម​ភេរវក​ និង​ផ្ដល់​អាវុធ​ឲ្យ​​​ពួក​ភេរវក​ ប៉ុន្តែ​​ការ​ចោទ​នេះ​ត្រូវ​​បាន​ពួក​គេ​​​បដិសេធន៍​។ ​អង្គការ​លើក​លែង​ទោស​និយាយ​ថា ​នេះ​គឺ​​ជា​ករណី​ផ្នែក​នយោបាយ​​ដែល​មា​ន​ចេតនា​​បំបិទ​មាត់​​អ្នក​រិះ​គន់​។ តុលាការ​​បាន​បញ្ជា​ឲ្យ​​ដោះ​លែង​​ចុង​ចោទ​​​ ៨​នាក់​ក្នុង​​ចំណោម​​ចុង​ចោទ​ ១០​នាក់​ក្នុង​នោះ​​រួម​មាន​​នាយក​អង្គការ​លើក​លែង​ទោស​​អន្តរជាតិ​ ប្រចាំ​​​នៅ​ប្រទេស​ទួរគី​​ម្នាក់​ផង​ដែរ​​គឺ​លោក​ស្រី Idil Eser។ ដោយ​ឡែក​​ចុង​ចោទ​​ ២​នាក់​ទៀត​ក៏​ត្រូវ​បាន​គេ​ដោះ​លែង​​ ដោយ​ក្រោម​​លក្ខខណ្ឌ​​បង់​ប្រាក់​​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន​​ផង​ដែរ៕​

អត្ថបទ៖ មករា