ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​សមត្ថកិច្ច​ចំរុះខេត្ត​ មិន​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​​របស់​ឈ្មួញ​ដ៏​ល្បី ឈ្មោះ ធី បាញ់

116

ក្រចេះ​៖ មាន​ករណី​ចរាចរ​​បទល្មើស​ព្រៃឈើ ​ជាក់​ស្តែង ​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​​ ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្រចេះ ​ឈ្មោះ លួង​ និង​សមត្ថកិច្ច​ចំរុះខេត្ត​ ​មិន​ហ៊ាន​បង្ក្រាប ​​រថយន្ត​ដឹក​ឈើ​​របស់​ឈ្មួញ​ដ៏​ល្បី ឈ្មោះ ធី បាញ់ ​​ឲ្យ​មាន​ប្រសិទ្ធភាព​តតែសោះ​។

បទ​ល្មើស​​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​​ដោយ​រលូននេះ​ គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ចំរុះនេះ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ​ដាក់​ការ​សង្ស័យថា ​ជា​ឆ្នាំងបាយ​របស់​មេព្រៃ ​ហើយ​មើល​ទៅ ​…!!! ចំណែក​ទីតាំង ស្តុ​ប​ឈើ​ មួយ​កន្លែង ​ត្រូវ​បាន​បណ្ដាញ​យើង​ ប្រទះឃើញ ​និង​រថយន្ត​ដឹក​ឈើ​ ពាក់​ផ្លាក់​លេខ​3A ភ្នំពេញ 5848​ ដឹកឈើ​យ៉ាង​រលូន​។

តាម​ប្រភព​ពី ​សមត្ថកិច្ច បាន​បង្ហើប​ថា រថយន្ត​នេះ ​មាន​ខ្នង​ធំ​ណាស់​ មិន​ហ៊ាន​ប៉ះ​ទេ​ ខ្លាច​អស់​តំណែង​អង្គុយ ​ទើប​សម្ងំ​នៅ​ស្ងៀម ។ ប្រភពពី​សមត្ថកិច្ច​ បាន​ឲ្យដឹង​ទៀត​ថា​ ខាង​ជំនាញ​រដ្ឋ​បាល ព្រៃឈើ​ ក៏​មិន​ហ៊ាន ​កាក់ ​រថយន្ត​ដឹក​ឈើខាង​លើនេះដែរ ​ព្រោះ​ខ្លាច​អស់អំណាច ​និង​គ្មាន​លុយ​ចាយ ។

ករណី​មិន​បង្ក្រាប​ទីតាំង ​ស្តុ​ប​ឈើ ​ល្មើសច្បាប់​ខាងលើ​ ដឹក​ចេញពី​ភូមិ​ស្រែ​ត្រែង​ ឃុំ​ ក្បាល់ដំរី ស្រុក​សំបូរ​ខេត្តក្រចេះ​ នៅ​ម៉ោង ០៨​និង​០០​នាទី ​ថ្ងៃទី​២៦​ ខែ តុលា ​ឆ្នាំ​២០១៧​នេះ ។

សម្រាប់​ឈ្មួញ​លោក ធី បាញ់ ​ហាក់បីដូចជា​មានអំណាច​ក្នុង​ទឹកដី ភូមិភាគ​ឦសាន ​ បាន​គំរាម​បាញ់ អ្នកកាសែត​សៀមរាប​ថ្មី ​ និង កាសែត​ សមាគម ​អ្នក​សាព័ត៌មាន ​ជាតិ​កម្ពុជា​ដើម្បី ​សេរីភាព ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ពេញ​ខេត្តក្រចេះ ​នៅ​ល្ងាច​ថ្ងៃទី​ ២៦ ​ខែតុលា ​២០១៧​។

តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​ បាន​ឲ្យដឹង​ដែរ​ថា រថយន្ត​ដឹកឈើ ​ខាងលើ​គ្មាន​អ្នកណា​ ហ៊ាន​បង្ក្រាប​ទេ មានតែ​បើកភ្លើង​ខៀវ ​ឲ្យ​តែប៉ុណ្ណោះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ដាក់​ការសង្ស័យថា​ ជា​ឆ្នាំ​បាយ​របស់​ពួក គាត់ ​ដូច្នេះ​ មិន​បង្ក្រាប​នាំ​តែ​ដាច់បាយ​ នៅ​ថ្ងៃក្រោយ ​ទោះបី​ជា​មានវត្ថុតាំង ​​ជាក់ស្ដែងក៏ដោយ​ ៕