ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ចុះ​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ ( Hot line ) ទំនាក់ទំនង​ទៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល

47

សៀមរាប ៖ ​នៅ​ថ្ងៃទី​៣០ ខែតុលា ​២០១៧ ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ​ចុះផ្សព្វផ្សាយ​ឲ្យ​លេខ​ទូរស័ព្ទ ( Hot line )​ ទំនាក់ទំនង​ទៅតាម​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​ប្រជុំ​បែងចែក​គោល​ដៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

ក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ​នោះដែរ ​លោក​វរសេនីយ៍ទោ ភឹង សម្បត្តិ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​​ ​ទទួល​ការិយាល័យ​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ​បាន​ធ្វើការ​​ផ្សព្វផ្សាយ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទាំងបី ​១ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោកចក ​២ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម ​៣ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់ជ្រាវ ។

លោក​វរសេនីយ៍ទោ ភឹង សម្បត្តិ បាន​ពន្យល់ ​និង​ណែនាំ​ដល់​លោក​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​បី​ឲ្យ​យល់​ នឹង​ឲ្យ​ពួកគាត់​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន​អោយ​ចេះ​ប្រុងប្រយ័ត្ន​និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ នឹង​ទុក​​​ក្រដាស​ផ្សព្វផ្សាយ​ដែល​មាន​ភ្ជាប់​លេខ​ទូរស័ព្ទ ​( Hot line ) ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​​ និង​ប្រសិន​បើ​មាន​វេទិកា រ​សាធារណៈ​ជួយ​ផ្តល់​ព័ត៌មាន​មក​ការិយាល័យ​ជំនាញ ដើម្បី​​ផ្សព្វផ្សាយ​បន្ថែមទៀត​។

នៅ​ថ្ងៃ​ដដែល​​នោះដែរ​ ​លោក​វរសេនីយ៍ទោ​ ភឹង សម្បត្តិ ​ក៏​បាន​បើក​កិច្ចប្រជុំ​ដើម្បី​​​ដាក់ ផែនការ​ការពារ ដល់​ការិយាល័យ​ជំនាញ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នៅ​ថ្ងៃទី​០២០៤.១១.២០១៧​ ខាងមុខនេះ​ ការិយាល័យ​បាន​ធ្វើ​ការបែងចែក​ជា​បីគោលដៅ ៖ ១.គោលដៅ​ នៅ​មន្ទីរ​ទេសចរណ៍​ចាស់​ ,-​គោលដៅ​នៅ​ខាងក្រោយ​ស្នាក់ការ​គណបក្ស​ប្រជាជន​ ,​-​គោលដៅ​ នៅ​កន្លែង រហាត់ទឹក​ អោយ​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​បញ្ហា​អគ្គិភ័យ​។ ដើម្បី​ទប់ស្កាត់ បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​អោយ​បាន​ទាន់​ពេលវេលា​៕