បារាំង៖ ប្រធានាធិបតីបារាំងលោក អ៊ីម៉ាណូអែល ម៉ាក្រុន បានចុះហត្ថលេខាលើច្បាប់សន្តិសុខ និងប្រឆាំងភេរវកម្មដ៏ចម្រូងចម្រាសមួយ ដែលនឹងតម្រូវឲ្យប្រកាសភ្ជាប់ទៅលើច្បាប់រដ្ឋគ្រាអាសន្ន ដែលបានចូលជាធរមានតាំងពីមានការវាយប្រហារកាលពីខែវិច្ឆិកាឆ្នាំ២០១៥ មកម្ល៉េះ។
យោងតាមច្បាប់សន្តិសុខ និងប្រឆាំងភេរវកម្មនេះក្រសួងមហាផ្ទៃ អាចនឹងបង្កើតឲ្យមានតំបន់សន្តិសុខនៅពេលមានការគំរាមកំហែង ពោលគឺរឹតបន្តឹងសកម្មភាពមនុស្ស និងរថយន្តទាំងចូល និងចេញនៅក្នុងតំបន់ដែលត្រូវឆែកឆេរ ដោយមិនបាច់មានការសម្រេចពីតុលាការឡើយ។ ច្បាប់នេះនឹងធ្វើឲ្យមានអំណាចកាន់តែច្រើនថែមទៀត នៅក្នុងការបិទព្រះវិហារអ៊ីស្លាម និងកន្លែងបុព្វជិតដទៃទៀត ប្រសិនបើភ្នាក់ងារសមត្ថកិច្ចរកឃើញថា មេដឹកនាំសាសនាបានញុះញង់ឲ្យមានអំពើហិង្សានៅក្នុងប្រទេសបារាំង ឬនៅបរទេស ឬក៏ជំរុញឲ្យធ្វើសកម្មភាពភេរវកម្មផ្សេងៗនោះ៕
អត្ថបទ៖ មករា