មន្ត្រី​ចត្តាឡី​ស័ក​ថា គ្មាន​វត្តមាន​ជំងឺឆ្លង​ចូល​តាម​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​បាវិត

93

ស្វាយរៀង ៖ ​ បន្ទាប់ពី​មាន​និន្នាការ​ជំងឺឆ្លង​ជាច្រើន ​បាន​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ប្រទេស​កម្ពុជា បា​ន​ផ្តោត​ការ​យកចិត្ត​ទុក ​ដាក់​ចំពោះ​ការពិនិត្យ​សុខភាព​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​នានា​។

មន្ត្រី​ច​ត្តា​ឡី​ស័ក​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង ​បាន​អះអាងថា​ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ ជំងឺ​ឆ្លងដែន ​គ្មាន​វត្តមាន​ចូល​មក​កម្ពុជា​ទេ ​បន្ទាប់ពី​ក្រុមការងារ​ជំនាញ​បាន​តាម​ឃ្លាំ​មើល​ជាប្រចាំ តាម រយៈ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ត្រួតពិនិត្យ​ជំងឺ​ដល់​អ្នក​ឆ្លងដែន​។

លោក ឡៅ សង្វា​ត់ ប្រធាន​ផ្នែក​ច​ត្តា​ឡី​ស័ក ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ​បាន​ប្រាប់​BTV​ កាលពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ ក្រុមការងារ​របស់​លោក​បានធ្វើការ​ត្រួតពិនិត្យ​សុខភាព​ភ្ញៀវ​ជាតិ​ អន្តរជាតិ វាស់ ស្ទង់​សីតុណ្ហភាព​សុខភាព​ភ្ញៀវ ​តាមរយៈ​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​លើ​រថយន្ត​ដឹកជញ្ជូន ​ទំនិញ​គ្រប់​ប្រភេទ និង​ភ្ញៀវ ដើម្បី​លុបបំបាត់​ភ្នាក់ងារ​ចម្លង​។

លោក​ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័ក​ បាន​បន្តថា រយៈពេល​១០​ខែ​មកនេះ ផ្នែក​ច​ត្តា​ឡី​ស័ក​បាន​ធ្វើការ​ត្រួត​ពិនិត្យ​សុខ ភាព​អ្នកដំណើរ និង​ចែក​ប័ណ្ណ​ព័ត៌មាន​សុខភាព បាន​ចំនួន​ជិត​៣​សែន​នាក់ ​ត្រួតពិនិត្យ​សុខភាព​និយោជិត​ ដែល​បម្រើ ​ការងារ​លើ​យានយន្ត​ដឹក​អ្នកដំណើរ​បាន​ចំនួន​ជាង​១​សែន​នាក់ ​ធ្វើ​អធិការកិច្ច ​និង​ប្រតិកម្ម​វេជ្ជសាស្ត្រ​លើ​យានយន្ត​អ្នក ​ដំណើរ​ជាង​៤​ម៉ឺន​គ្រឿង​ ត្រួតពិនិត្យ​សុខភាព​និយោជិត​ ដែល​បម្រើការ​លើ​យានយន្ត​ដឹកទំនិញ​បាន​ចំនួន ​ជាង​៥​ម៉ឺន នាក់ ​ធ្វើ​អធិការកិច្ច និង​ប្រតិកម្ម​វេជ្ជសាស្ត្រ​លើ​យានយន្ត​ដឹកទំនិញ​ចំនួន​ជិត​បី​ម៉ឺន​គ្រឿង​ ត្រួតពិនិត្យ ​និង​អនុញ្ញាត​ឲ្យ ដឹក​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ចំនួន​ជាង​១០០​នាក់​៕