លោក ប្រាក់ សុវណ្ណ​រ៉ា ប្រាប់​ចំណុច​ខ្សោយ​ចម្បង​មួយ​របស់​ក្រុម​ជម្រើស​ជាតិ​ត្រូវ​កែ​តម្រូវ​​

271

បាល់ទាត់៖ គ្រូ​បង្គោល​ទើប​ឡើង​កាន់​តំណែង ប្រាក់ សុវណ្ណ​រ៉ា បាន​បង្ហើប​ពី​ចំណុច​ប្រឈម​មួយ​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​កែតម្រូវ​មុន​ជំនួប​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​មី​យ៉ាន់​ម៉ា និង​បង្គ្រប់​កិច្ច​វគ្គ​ជម្រុះ AFC Asain Cup តទល់​ហ្សកដានី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

​​ក្រោយ​ជំនួប​សម​ជើង​ចាញ់​ក្រុម African All Star ២​ទល់​នឹង​១ កាលពី​ម្សិលមិញ អតីត​គ្រូ​បឹងកេត​អែ​ហ្វ​ស៊ីថា​ ក្រុម​គោព្រៃ​នៅ​ខ្សោយ​បាល់​រៀបចំ ត្បិត​គ្រាន់តែ​១​ប្រកួត​ម្សិលមិញរបូត​ដល់​ទៅ​២​គ្រាប់​។ លោក​សង្កត់​ធ្ងន់​ថា នេះ​ជា​អ្វី​ដែល​លោក​ត្រូវ​កែតម្រូវ​មុន​ប៉ះ​មី​យ៉ាន់​ម៉ា​។​ ​ក្រុម​ជម្រើស​ជាតិ​ក្រោម​ការដឹកនាំ​របស់​គ្រូ​ធ្លា​ប់​រៀន Pro License បាន​ផ្លាស់ប្ដូរ​សមាសភាព​មួយ​ចំនួន ដូចជា​នៅ​តំបន់​បម្រើ​កណ្ដាលដែល​ហៅ គួច សុ​កុម្ភៈ និង ច្រឹង ពលរដ្ឋ មកវិញ​។ ចំពោះ​ទីតាំង​ប្រយុទ្ធ​នៅ​តែ​មាន ចាន់ វឌ្ឍនាកា និង​បន្ថែម តាំង សុភ័ក្ត្រ ជំនួស នួន បូរី​។ ​សូម​រំលឹក​ថា អ្នក​ចម្បាំង​ក្រុង​អង្គរ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​សហភាព​មី​យ៉ាន់​ម៉ានា​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​វេលា​ម៉ោង​ ៦​ល្ងាច មុន​បន្ត​ទទួល​ភ្ញៀវ​ហ្សកដានីនៅ​ថ្ងៃ​១៤ ខែ​វិច្ឆិកាវេលា​ម៉ោង​ដដែល​។ ២​ប្រកួត​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ BTV ផង​ដែរ៕

អត្ថបទ​៖ ង៉ែត វុទ្ធី