​កូរ៉េ​ខាង​ត្បូង​​បាន​​ប្រកាស​​ដាក់​ទណ្ឌកម្ម​​ថ្មី​មួយ​ទៀត​​ទៅ​លើ​ទីក្រុង​ព្យុងយ៉ាង​

55

កូរ៉េខាងត្បូង៖ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​​ដាក់​ទណ្ឌកម្ម​​​ជា​ឯកតោភាគី​​ លើ​ជន​ជាតិ​​កូរ៉េ​ខាង​ជើង​ ១៨​នាក់​ដោយ​រារាំង​​ការ​ធ្វើ​​ជំនួញ​​ហិរញ្ញវត្ថុ​​របស់​ពួក​គេ​​ទាំង​អស់​ ជាមួយ​​​នឹង​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ផ្នែក​មួយ ​នៃ​កិច្ច​​ប្រឹងប្រែង​​របស់​អន្តរជាតិ​​ ដើម្បី​បោស​សម្អាត​​លំហូរ​​ប្រាក់​ខុស​ច្បាប់​​របស់​ក្រុង​ព្យុងយ៉ាង។

 

អ្នក​នាំ​ពាក្យ​​ក្រសួង​​បង្រួបបង្រួម​​របស់​​កូរ៉េ​ខាង​ត្បូង​​​លោក​ Baek Tae Hyun បាន​និយាយ​ថា កូរ៉េ​ខាង​ត្បូង​សង្ឃឹម​ថាការ​ដាក់​ទណ្ឌកម្ម​​នេះ​​នឹង​ជា​ការ​រួម​ចំណែក​​​មួយ​ ដើម្បី​​ទប់​ស្កាត់​​នូវ​ប្រភព​​ចំណូល​​ដ៏​សំខាន់​​របស់​កូរ៉េ​ខាង​ជើង​​ ហើយ​នឹង​ការ​អភិវឌ្ឍន៍​​អាវុធ​​មហា​ប្រល័យ​​របស់​ប្រទេស​នេះ​ផង​ដែរ។ ​ដោយ​ឡែក​​លោក ត្រាំ នឹង​អញ្ជើញ​​ទៅ​​ដល់​ក្រុង​សេអ៊ូល​​​នៅ​ថ្ងៃ​អង្គារ​​​នេះ​​ ហើយ​បញ្ហា​​​ដែល​ទាក់​ទង​នឹង​កូរ៉េ​ខាង​ជើង​​គឺ​ជា​ចំណុច​​សំខាន់ ​នៃ​​ដំណើរ​ទស្សនកិច្ច​​របស់​លោក​​ទៅ​កាន់​តំបន់​អាស៊ី​​ ជា​កន្លែង​ដែល​លោក​​រំពឹង​ថានឹង​លើក​ឡើង​​អំពី​បញ្ហា ​​កម្ម​វិធី​​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង៕​

អត្ថបទ៖ មករា