បណ្ដា​រដ្ឋមន្ត្រី​ជា​សមាជិក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ជួប​ជុំ​គ្នា​ក្នុង​ប្រទេស​វៀតណាម ខណៈ​លោក ឌូទែរតេ ​អញ្ជើញ​ដល់​

132

វៀតណាម៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បណ្ដា​រដ្ឋមន្ត្រីក្រសួងការបរទេស និង​ពាណិជ្ជកម្ម​មកពីប្រទេស​នានា ជា​សមាជិកអាស៊ី​ប៉ាស៊ីហ្វិកបាន​ជួប​ប្រជុំ​គ្នា​ក្នុងប្រទេស​វៀតណាម មុន​ជំនួប​កំពូល​មេដឹកនាំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​នេះ។​​បណ្ដា​រដ្ឋមន្ត្រី​មកពី​ប្រទេស​ជា​សមាជិកកិច្ចព្រមព្រៀង​ ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​ហៅ​កាត់ថា ​(TPP) ១១​ប្រទេស​បាន​ព្រមព្រៀងគ្នាធ្វើការ​រួមគ្នា​ ដោយ​គ្មាន​វត្តមានសហរដ្ឋអាមេរិកនៅ​ក្នុង​ជំនួប​មួយ​ក្នុង​ប្រទេស​វៀតណាមក្នុង​ខែ​ឧសភា​ខាងមុខ ប៉ុន្តែ​បាន​ស្នើរ​ដល់​ក្រុម​អ្នកចរចា​របស់​ពួកគេ ​ឲ្យ​សម្លឹង​មើល​អ្វី​ដែល​ចាំបាច់​ត្រូវ​កែប្រែ​មុន​ជំនួប​ក្នុង​ទីក្រុងដា​ណា​ង​។​ ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ដែរវត្តមានរបស់​លោក​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏បានមកដល់ប្រទេស​វៀតណាម​ផង​ដែរ មុន​ជំនួប​ប្រជុំ​កំពូលស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិកហៅ​កាត់​ថា អេ​ប៉ិក (APEC) នៅ​ក្នុង​ទីក្រុងដា​ណា​ង។

​​មុន​ពេល​ចេញដំណើរ​ម​ក​កាន់​ប្រទេស​វៀតណាមលោក ឌូ​ទែ​រ​តេ បាន​និយាយ​ថា លោកគ្រោង​នឹង​លើក​យក​បញ្ហា​ជម្លោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូងមក​ជជែក​ក្នុង​កិច្ចប្រជុំកំពូល​នេះ និង​សួរពី​បំណង​ជាក់លាក់​របស់​ប្រទេស​ចិន​។ លោក​បាន​បន្ថែម​ថា ​ដល់​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បញ្ជាក់​ជាមួយ​ទីក្រុងប៉េកាំង​ថា ​តើ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​អនុញ្ញាត​ ឱ្យ​ធ្វើ​នាវា​ចរ​ដោយ​សេរីឆ្លងកាត់ដែន​ទឹកជា​យុទ្ធសាស្ត្រ ដែល​មាន​ជម្លោះចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រមាណ​ ៣កោដិ​ដុល្លារ​អាមេរិកជា​រៀង​រាល់​ឆ្នាំ​នោះ​ដែរ​ឬទេ​៕
អត្ថបទ​៖ សុខ​មាន