គុយបា៖ រដ្ឋមន្ត្រីការបរទេសគុយបាសំរាប់កិច្ចការ សហរដ្ឋអាមេរិកបាននិយាយថា បទបញ្ញត្តិរបស់រដ្ឋាភិបាលអាមេរិកថ្មី មិនគ្រាន់តែធ្វើឲ្យជនជាតិអាមេរិកដែលមកលេង ប្រទេសគុយបាជួបការលំបាកជាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប្រជាជនគុយបា និងមុខជំនួញនានារបស់អាមេរិកទទួលរងផលប៉ះពាល់ផងដែរ។
កាលពីថ្ងៃពុធកន្លងទៅរដ្ឋាភិបាលអាមេរិក បានប្រកាសនូវវិធានការថ្មីដើម្បីធ្វើឲ្យមានការពិបាកថែមទៀត សំរាប់ជនជាតិអាមេរិកដែលមកលេងប្រទេសគុយបា និងធ្វើជំនួញនៅក្នុងប្រទេសនេះ ពោលគឺវាផ្ទុយនឹងការធ្វើល្អតាមពាក្យសន្យា របស់អ្នកកាន់អំណាចមុនលោកប្រធានាធិបតី ត្រាំ ដែលមកពីខាងគណបក្សប្រជាធិបតេយ្យ ដែលធ្លាប់មានទំនាក់ទំនងកក់ក្ដៅជាមួយក្រុងឡាហាវ៉ាននោះ។ សេតវិមានបាននិយាយថា ការដាក់កម្រិតបទបញ្ញត្តិថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃអង្គារ ទី៩ ខែវិច្ឆិកាកន្លងទៅ ដែលមានគោលបំណងដើម្បីបង្ការផ្នែកយោធា, ផ្នែកស៊ើបការណ៍ និងសន្តិសុខប្រដាប់អាវុធ របស់រដ្ឋាភិបាលកុម្មុយនិស្តគុយបាដែលទាញយកប្រយោជន៍ពីអ្នកទេសចរ និងពាណិជ្ជករអាមេរិកនោះ៕
អត្ថបទ៖ មករា