ឃាត់​​ខ្លួន​មេព្រៃម្នាក់​​​ ​​ពី​បទ​រារាំង​​​​​​សមត្ថកិច្ច​​បង្ក្រាប​រថយន្ដ​ដឹង​ឈើ​ខុសច្បាប់២គ្រឿង​

31

កំពង់ធំ ៖ ​កម្លាំង​មន្ត្រី​ឧទ្យានុ​រក្ស​ស្រុក​សណ្ដាន់ ​បាន​ចុះ​បង្ក្រាប​រថយន្ដ​២​គ្រឿង​ដឹក​ឈើ​អត់​ច្បាប់ ​និង​ឃាត់​ខ្លួ​ន​ ជនសង្ស័យ​២នាក់ ​ជា​តៃកុង​ឡាន​ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​មេព្រៃ​ម្នាក់ទៀត​ពី​បទ​រារាំង​ការ​បង្ក្រាប​នេះ​។

លោក ​ស៊ាន ​គឹម​ស៊ន ​ប្រធាន​ក្រុម​ចល័ត​ឧទ្យានុរក្ស ​បាន​ឲ្យ​ដឹងថា ​ ​កាលពី​​ថ្ងៃទី០៨​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​​កម្លាំង​របស់​យើង​ បាន​​​ឃាត់ខ្លួន​ជនសង្ស័យ​ជនសង្ស័យ​២នាក់​ ​បន្ទាប់​ពី​បាន​​ពិនិត្យ​រថយន្ត​សាំ​យ៉ុង ​២​គ្រឿង​ ដឹក​អ្នកដំណើរ​លួច​បង្កប់​ឈើ​ សសរ ​១៤​ដើម​ និង​ឈើ​សុ គ្រំ៨​ផ្លាន​ អត់​មាន​ច្បាប់​នៅ​ចំណុច ​ឃុំ​មាន​រិទ្ធ​ ស្រុក​សណ្ដាន់ ដែល​រថយន្ត​ទាំងពីរ​នេះ ​ដឹក​ឈើ​ចេញពី​ឃុំ​សុចិ​ត្ត​ស្រុក​សណ្ដាន់​។ លោក ​បាន​បន្ដថា ​ក្នុងនោះ ​មន្ត្រី​មេព្រៃ​ម្នាក់​ឈ្មោះ ​អៀង​ សុខា ​ក៏ត្រូវ​កម្លាំង​ឧ​ទ្យា​នុ​រក្ស​ឃាត់ខ្លួន​ដែរ​បន្ទាប់ពី​បាន​រារាំង​ ​ពេល​កម្លាំង​ធ្វើការ​​បង្ក្រាប​បទល្មើស​ខាង​លើនេះ​។​

ប្រភព​ដដែល ​បាន​បញ្ជាក់ថា មន្ត្រី​មេព្រៃ​បាន​ឃាត់ខ្លួន​នោះ ​ជា​កូនចៅ​លោក​ សៅ ​វ៉ាន្នី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ សណ្ដាន់ ​ពេលនេះ​ ថ្នាក់លើ​ បាន​បញ្ជា​ឲ្យ​​ឃាត់ខ្លួន​បញ្ជូន​ទៅ​ជាមួយ​ជនសង្ស័យ​ជា​តៃកុង​ឡាន​ និង​វត្ថុ តាង​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​​។

មហាជន​ ដែល​បាន​តាម​ដាន​អំពី​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់ ​បាន​ដាក់​ការ​សង្ស័យថា​ សមត្ថកិច្ច​ជំនាញ​មេព្រៃ​នៅ​តំបន់​សណ្ដាន់ ​ទំនងជា​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ដឹក​ឈើ​ហើយ ​បានជា​កន្លងមក​ នឹង​ថ្មីៗ​នេះ ​គេ​មិនដែល​ឃើញ​លោក​ សៅ​វ៉ាន្នី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​​ សណ្ដាន់​ដឹកនាំ​កម្លាំង​បង្ក្រាប​ឡើយ​។​ ជាក់ស្ដែង​បទល្មើស​ថ្ងៃនេះ​ មាន​រថយន្ត​ដឹក​ឈើ​ឆ្លងកាត់​ស្នាក់​ការ​យ៉ាង​រលូន​ពុំមាន​ការ​បង្ក្រាប​ទាល់តែសោះ​៕