អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា​ ជន​ស៊ីវិល​ក្នុង​តំបន់​ហ្គោ​តា​ខាងកើត​ប្រទេស​ស៊ី​រី​ប្រឈម​គ្រោះ​មហន្តរាយ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​

106

ស៊ីរី៖ ​រូបភាព​វីដេអូ​បង្ហោះ​តាមបណ្ដាញ​ទំនាក់ទំនង​សង្គមកាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ បានបង្ហាញ​ពី​កុមារ​ខ្វះ​អាហារូបត្ថម្ភក្នុង​មន្ទីរពេទ្យ​មួយ​នៅ​តំបន់ Eastern Ghouta និង​លទ្ធផល​នូវ​អ្វី​ដែល​ត្រូវ​បាន​គេ​និយាយ​ថា ជា​ការ​វាយប្រហារ​តាមអាកាស​របស់កងកម្លាំង​ស៊ី​រី ដែល​បាន​ដាក់​គោលដៅ​លើ​លំនៅឋាន​ជាច្រើន ​និង​សាលា​មត្តេយ្យមួយ​កន្លែងក្នុង​ទីក្រុង Hamouriya​។​

​​រូបភាព​វីដេអូ​មួយ​បាន​បង្ហាញ​ពី​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ កំពុង​ត្រូវ​បានក្រុម​គ្រូពេទ្យថ្លឹង​ និង​វាស់​ទំហំដែល​និយាយ​ថា សម្ភារៈ​ផ្គត់ផ្គង់​សំខាន់​របស់​ពួកគេ​បាន​កំពុង​អស់បណ្ដើរៗហើយ​។​ ​ប្រឹក្សា​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិលោក Jan Egeland បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ជន​ស៊ីវិល​ចំនួន ​៤​សែន​នាក់ដែល​ស្ថិត​ក្រោម​ការឡោមព័ទ្ធ​ នៅ​ចំ​កណ្ដាល​នៃតំបន់​ហ្គោ​តាខាងកើតរបស់​ប្រទេស​ស៊ី​រី ប្រឈម​នឹង​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​រាល់​ការ​ដឹក​ជញ្ជួន​ជំនួយ​នានាត្រូវ​បានរារាំង ហើយ​មនុស្ស​រាប់​រយ​នាក់​ត្រូវការ​ជំនួយ​ថ្នាំពេទ្យ​បន្ទាន់​៕
អត្ថបទ៖ សុខ​មាន