អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​ធនាគារ​ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ឥណទាន​

45

ភ្នំពេញ៖ ​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា ចាប់ពី​ឆ្នាំ​២០១៨​ទៅ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​នៅ​កម្ពុជា​ត្រូវតែ​ពង្រឹង​គុណភាព​សេវាកម្ម​ឥណទាន​របស់​ខ្លួន​និង​ដើម្បី​ឲ្យ​អតិថិជន​ប្រើប្រាស់​ឲ្យ​ចំ​ទិសដៅ​។​

លោក​បណ្ឌិត អ៊ិន ចាន់នី អគ្គនាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​នេះ​ថា ស្ថាន​ភាន​ភាព​របស់​អេស៊ីលីដា​ បើ​គិត​ត្រឹម​១០​ខែ​ឆ្នាំ​២០១៧​នេះ មានការ​រីក​លូតលាស់​ត្រឹម ៨% និង​នៅ​ដាច់​ឆ្នាំនេះ​អាច​បាន​១០% ហើយ​ចំណែក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទូទៅ​វិញ​ដែល​ពីមុន​ធ្លាប់​លូតលាស់​ធំ​ជិត​៤០% ប៉ុន្តែ​ពេលនេះ​ខុសគ្នា​ហើយ​ស្ថាប័ន​នីមួយៗ​ត្រូវតែ​ការ ពង្រឹង​គុណភាព​សេវាកម្ម​ឥណទាន​ជា​ចម្បង​ផងដែរ​។​

លោក​បណ្ឌិត​បន្ត​ទៀត​ថា ចាប់ពី​ឆ្នាំ​២០១៧​នេះ​ទៅ ស្ថាប័ន​ទាំងអស់​ត្រូវការ​ពង្រឹង​គុណភាព​សេវាកម្ម​ជាជាង​ការអប់រំ​អតិថិជន​ឲ្យ​ខ្ចី​ឥណទាន​វា​អាច​ពី​បទ​បង្ខំ​អតិថិជន ព្រោះ​ជា​យន្តការ​មួយ​ដែល​ស្ថាប័ន​ទាំងអស់​ត្រូវ​បណ្តុះបណ្តាល​អតិថិជន​ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់​ពី​សេវាកម្ម​ឥណទាន​និង​ជៀសវាង​យកទៅ​ប្រើប្រាស់​ខុស​ទិស​ដៅ​។​

អ្នក​ជំនាញ​ខាង​លើកឡើងថា សុខភាព​ឥណទាន​នៅ​កម្ពុជា​នៅតែ​បន្ត​រីកចម្រើន​ទៅមុខ ដោយសារតែ​កម្ពុ​ជាមាន​សុខសន្តិភាព ហើយ​វិនិយោគិន​មាន​ទំនុកចិត្ត​ដែល​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​។​

សម្រាប់​លោក លី សុ​ភ័ក្តិ អគ្គនាយក​មីក្រូហិរញ្ញវត្ថុ​វិថី​ហ្វា​យ​ណាន់ បានបញ្ជាក់​ឲ្យ​ដឹងថា ការវិវត្ត​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង​តែ​ស្ថិតក្នុង​សភាព​យឺត​នៅឡើយ បើ​ធៀប​និង​ឆ្នាំមុន ដោយសារតែ​មានការ​បន្ថយ​អត្រា​ការប្រាក់​នាពេល​កន្លងមក ដោយមាន​កំណើន​ត្រឹម ១០​គិត​ត្រឹម​១០​ខែ​ឆ្នាំ​២០១៧​នេះ​។​

អ្នក​ជំនាញ​បញ្ជាក់​ទៀត​ថា សម្រាប់​កម្ពុជា​វិញ​ការ​លួត​លាស់​វិស័យ​ហិរញ្ញវត្ថុ​នៅតែ​អាច​គ្រប់គ្រង​បាន​និង​មិនបាន​ហានិភ័យ​កើតឡើង​នោះទេ ដោយសារតែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​អាច​គ្រប់​បាន​នៅឡើយ​។​

រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដល់​វិស័យ​កសិកម្ម ហើយ​កន្លងមក​ការយក​ឥណទាន​ទៅប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម​នោះ​គឺ យកទៅ​ចំ​គោលដៅ​៕