កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសាគរ​ប៉ាស៊ីហ្វិក TPP នៅតែ​បន្ត​ដំណើរ​ទៅមុខ ទោះ​គ្មាន​អាមេរិក​ក៏ដោយ

73

វៀតណាម៖ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​លោក Toshimitsu Motegi បាន​ឲ្យ​ដឹង​ថា កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សាគរ​ប៉ាស៊ីហ្វិក TPP នៅតែ​បន្ត​ដំណើរ​ទៅមុខ​ដដែល ទោះបី​គ្មាន​វត្តមានរបស់​សហរដ្ឋអាមេរិក​ក៏ដោយ។​​លោក Toshimitsu Motegi បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​កិច្ចប្រជុំ Apec កាលពី​ថ្ងៃ​សុក្រ​ទី​១០​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះនៅ​ប្រទេស​វៀតណាម ខណៈដែល​មេដឹកនាំ​មកពី​ប្រទេស​ជា​សមាជិក TPP រួម​ទាំង​ប្រទេស​កាណាដា​ផង​ដែរ​បាន​ជួប​ពិភាក្សា​គ្នា។​ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា កាលពី​ឆ្នាំ​២០១៦ ​កន្លង​ទៅ​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក TPP បាន​ដោះដូរ​ផលិតផល​ឧស្សាហកម្ម និង​កសិកម្ម​ជាមួយ​គ្នា​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​ ៣៥៦​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​មិន​មាន​ពាក់​ព័ន្ធ​ជាមួយ​អាមេរិក​ទេ៕
អត្ថបទ៖ សារីម