មេដឹកនាំ​កំពូល​របស់​ពួក​ឧទ្ទាម​ហេ​ស្បូ​ឡា​លើក​ឡើង​ថា ​អារ៉ាប៊ីសាអូឌីត​កំពុង​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​លី​បង់

683

លី​បង់៖ ​មេដឹកនាំ​កំពូល​របស់​ពួក​ឧទ្ទាម​ហេ​ស្បូ​ឡានៅ​ប្រទេស​លី​បង់​លោក សា​យ៉េតហាសាន ណា​ស្រា​ឡាស់ បាន​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ប្រកាសសង្គ្រាម​ជាមួយ​លី​បង់ តាមរយៈ​ការ​ញុះញង់​ឲ្យ​ចេញ​ជា​កំហឹង​ក្នុង​តំបន់។

​លោក សា​យ៉េតហាសាន ណា​ស្រា​ឡាស់ ក៏បាន​ចោទប្រកាន់​មេដឹកនាំ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សាអូឌីត​ផង​ដែរ ​ពី​បទ​ឃុំខ្លួន​លោក Saad Al Hariri នាយករដ្ឋមន្ត្រី​លី​បង់ និង​បង្ខំ​ឲ្យ​លោក​លាលែង​ចេញពីតំណែង​ ក្នុង​គោលដៅ​បង្ក​អស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់​។​ ​សូម​បញ្ជាក់​ជូន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ ភាព​តានតឹង​ខាង​នយោបាយ​នៅ​តំបន់​មជ្ឈិមបូព៌ា ​បាន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង ខណៈ​មេដឹក​របស់​ប្រទេស​លី​បង់, អ៊ីរ៉ង់ និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​គំរាម​វាយ​ប្រហារ​គ្នា​ដោយ​កម្លាំងបាយ៕
អត្ថបទ៖ សារីម