ប៉ូលីស​ចំណាយ​ពេល​ជាង ​៣​ម៉ោង​ក្នុង​ការ​ដេញ​ចាប់​ចោរ​លួច​រថយន្ត​​ក្នុង​ទីក្រុង​អូ​ក្លា​ហូ​ម៉ា

586

អាមេរិក៖ ​កងកម្លាំង​នគរបាល​នៅ​ទីក្រុង​ Oklahoma សហរដ្ឋអាមេរិក បាន​ចំណាយ​ពេល​ជាង ​៣​ម៉ោង ក្នុង​ការ​ដេញ​ចាប់​ចោរ​លួច​រថយន្ត​​ប្រភេទ​ភិ​ក​អាប់​មួយ​គ្រឿងកាលពី​ថ្ងៃ​សុក្រ​ទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ។​​នាយ​ប៉ូលីស​ក្នុង​ប្រតិបត្តិ​ការ​ដេញ​ចាប់​ចោរ​លួច​រថយន្ត​នេះបាន​ឲ្យ​ដឹង​ថា ​ចោរលួច​រថយន្ត​នេះ​បាន​បើក​បរ​រថយន្ត​ឆ្លងកាត់​សួនច្បារ​ និង​ច្រក​របៀងតូច​ៗ​ជាច្រើន​កន្លែង ដែល​បង្ក​ជា​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​កងកម្លាំង​ប៉ូលិសក្នុង​ការ​ចាប់ខ្លួន​។​ ​នៅ​ទីបំផុតកងកម្លាំង​ប៉ូលីសបាន​ចាប់ខ្លួន​ចោរលួច​រថយន្ត ខណៈ​ដែល​ចោរ​រូប​នេះ​បាន​ចុះ​ពី​រថយន្ត​ និង​មានបំណង​រត់​គេច​ខ្លួន​ដោយមាន​អាវុធ​ជាប់ដៃ​ផង ប៉ុន្តែ​ចោរលួច​រថយន្ត​ត្រូវ​ដាក់​ខ្នោះ​ និង​បញ្ជូន​ទៅកាន់​ប៉ុស្តិ៍​ប៉ូលីស៕
អត្ថបទ៖ សារីម