ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​បារាំង​ និង​អាល្លឺម៉ង់​បើក​សម្ពោធ​សារមន្ទីរ​អនុស្សាវរីយ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១

36

បារាំង៖ ប្រធានាធិបតី​របស់​ប្រទេស​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង និង​សមភាគី​របស់​លោក គឺ​លោក Frank Walter Steinmeier ប្រធានាធិបតី​អាល្លឺម៉ង់ បាន​ចូលរួម​បើក​សម្ពោធ​សារមន្ទីរ​អនុស្សាវរីយ​មួយ ដែល​ជាទី​រំលឹក​ដល់​សង្គ្រាម​លោក​លើក​ទី​១ ​រវាង​ប្រទេស​ទាំងពីរ។ ​​សូម​រំលឹក​ជូន​ថា សង្គ្រាម​លោក​លើក​ទី​១ បាន​កើត​ឡើង​ចាប់​ពី​ឆ្នាំ​១៩១៥ ដល់​ឆ្នាំ​១៩១៦ ហើយ​កាល​នោះ​ទាហាន​របស់​ប្រទេស​បារាំង​ និង​អាល្លឺម៉ង់​ប្រមា​ណ​ជាង ​៣០០០០​នាក់​បាន​បាត់​បង់ជីវិត ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ​អស់​រយៈពេល​ជាច្រើន​ខែ​។​ ​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​ឲ្យ​ដឹង​ថា ការ​កាប់​សម្លាប់​គ្នា​ក្នុង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​បែបនេះ មិន​គួរ​កើតមាន​នៅ​លើ​ពិភពលោក​ទៀត​ទេ ហើយ​សង្គ្រាម​ដែល​កើតឡើង​នៅ​ជុំវិញ​ពិភពលោក ក្នុង​ការ​ប្រជែង​យក​អំណាច​បែបនេះក៏​មិន​គួរ​កើន​ឡើង​លើ​ពិភព​លោក​ទៀត​ដែរ៕
អត្ថបទ៖ សារីម