អាមេរិក​ចោទប្រកាន់​អ៊ីរ៉ង់​ពី​បទ​ផ្ដល់​គ្រាប់​មី​ស៊ី​ល​ឲ្យ​ពួក​ឧទ្ទាម​នៅ​ប្រទេស​យេ​មែន​ដើម្បី​បាញ់​អា​រ៉ា​ប៊ីសា​អូឌីត ​

39

អាមេរិក៖ មេបញ្ជាការ​ទ័ពអាកាស​របស់​សហរដ្ឋ​អាមេរិកឧត្ដមសេនីយ៍ Jeffrey Harrigian បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់ ពី​បទ​ផ្តក់​គ្រាប់មី​ស៊ី​ល​ទៅ​ឲ្យ​ពួក​ឧទ្ទាមហ៊ូ​ទីនៅ​ប្រទេសយេ​មែន ដើម្បី​បាញ់​ប្រទេសអា​រ៉ា​ប៊ីសា​អូឌីត​។

​ការ​លើក​ឡើង​របស់​ឧត្ដមសេនីយ៍ Harrigian​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុងអំឡុងពេល ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​។​ សូម​រំលឹក​ជូន​ថា កាលពីដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​នេះ ភាគី​ជម្លោះ​នៅប្រទេសយេ​មែន បាន​បាញ់​គ្រាប់​មី​ស៊ី​ល​បាលី​ស្ទិ​ក​មួយ​គ្រាប់ ចូល​ទៅ​ក្នុង​ទីក្រុង​នៃ​ប្រទេស​យេ​មែន ហើយ​ឧត្ដមសេនីយ៍ Harrigian បាន​អះអាង​ថា គ្រាប់​មី​ស៊ី​ល​នេះ​គឺជា​របស់​ប្រទេស​អ៊ីរ៉ង់៕
អត្ថបទ៖ សារីម