លោក​ស្រីអ​តីប្រធានាធិបតី​ហ្វីលី​ពីន​ Arroyo រៀប​ចំ​ពិធីលៀង​សាយភោជន៍​ជូន​សម្តេច​តេជោ ​ហ៊ុន​ សែន​

176

ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី​ ១១​ ខែវិច្ឆិកា​ លោក​ស្រីអ​តីប្រធានា​ធិបតី​ហ្វី​លីពីន​ Arroyo​ បាន​រៀប​ចំ​ពិធី​លៀង​សាយ​ភោជន៍​ជូន​ សម្តេច​តេជោ ​ហ៊ុ​ន សែន​ នាយក​រដ្ឋ​មន្រ្តី​ និង​គណៈ​ប្រតិភូជាន់​ខ្ពស់​កម្ពុ​ជា។


នៅ​ក្នុង​ពិធីលៀង​សាយ​ភោជន៍​នេះ​ក៏មានមន្រ្តី​សំខាន់ៗ​របស់ប្រ​ទេសហ្វីលីពីន​ជា​ច្រើន​រូប​ និង​លោក​ជំទា​វ Aung San Suu Kyi នៃ​ប្រទេសមី​យ៉ាន់ម៉ា ​ក៏​បានអញ្ជើញ​ចូល​រួម​ផង​ដែរ។
លោកជំ​ទាវ​ Gloria Macapagal Arroyo បានចាត់​ទុក​ សម្តេ​ចតេជោ​ ជាមិ​ត្តល្អរប​ស់ហ្វីលី​ពីន​ ហើយ​លោក​ស្រីនឹងខិ​តខំជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហ​ប្រតិបត្តិការ​ ជាពិសេស​ ជួយ​ជំរុញ​នូវទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរឱ្យ​កាន់តែរី​កចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។
ពិធី​លៀង​សាយភោជន៍បា​ន​បញ្ចប់​ប្រកប​ទៅ​ដោយ​បរិយាកាស​រីក​រាយ​ និង​ស្និទ្ឋ​ស្នាល​ក្រៃ​លែង​៕