មនុស្ស ៨​នាក់​បាត់​បង់​ជីវិត​​​ក្នុង​ហេតុការណ៍​​លិច​ទូក​ទេសចរណ៍​​​មួយ​គ្រឿង​នៅ​​ទន្លេ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​​

1384

ឥណ្ឌា៖ យ៉ាង​ហោច​ណាស់​​មនុស្ស​ចំនួន​ ៨​នាក់​បាត់​បង់​ជីវិត​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​ នៅ​ពេល​​ដែល​​ទូក​របស់​​ក្រុម​​ទេសចរណ៍​មួយ​គ្រឿង ​​បាន​ក្រឡាប់​​លិច​​​នៅ​ភាគ​​ខាងត្បូង​​រដ្ឋ​អន្តរៈ​ប្រទេស​នៃ​ប្រទេស​ឥណ្ឌា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅ​ក្នុង​ទន្លេ​​គ្រឹស្នា ​ស្ថិត​​ចម្ងាយ​ប្រហែល​​ ២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​​វីចាយ៉ាវ៉ាដា។ លោក ហាវតាំ សាវ៉ាង ស្នងការ​នគរបាល​​នៅ​ទីក្រុង​​នេះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​​ប្រហែល​ ៣៥​នាក់​បាន​ស្ថិត​នៅ​​លើ​ទេសចរណ៍​មួយ​​គ្រឿង​នេះ​ ហើយ​​ពួក​គេ​​នឹង​បន្ត​ធ្វើ​ប្រតិបត្តិការ​ស្វែង​រក​​រហូត​ដល់​​ឲ្យ​​ឃើញ​​មនុស្ស​ចុង​ក្រោយ​​បង្អស់​​ ដែល​បាត់​បង់​ជីវិត​​ក្នុង​ហេតុការណ៍​នោះ​។ ​កង​កម្លាំង​ឆ្លើយ​​តប​​គ្រោះ​មហន្តរាយ​ជាតិ​​ឥណ្ឌា​ បាន​​បញ្ជាក់​តាម​​បណ្ដាញ​​គណនី​ធ្វីសធឺ​ថា មនុស្ស​​​ប្រហែល​ ២០​នាក់​ក្នុង​ចំណោម​​មនុស្ស​ ៣៥​នាក់​នៅ​លើ​ទូក​​ត្រូវ​បាន​​គេ​​សង្គ្រោះ​​ ហើយ​ប្រតិបត្តិការ​ស្រាវជ្រាវ​​​រក​កំពុង​​បន្ត​ធ្វើ​ត​ទៅ​ទៀត៕​​​​​

អត្ថបទ៖ រិទ្ធី