លោក Duterte ថ្លែង​ថា គ្មាន​នរណា​ម្នាក់​ហ៊ាន​ប្រថុយធ្វើ​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​

69

វៀតណាម៖ ​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា បញ្ហា​ដ៏​រសើប​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ​ដោយ​បញ្ជាក់​ថាគ្មាន​នរណា​ម្នាក់​អាច​ហ៊ាន​ប្រថុយធ្វើ​សង្គ្រាមជុំវិញ​ជម្លោះ​ផ្លូវទឹក​នោះ​ឡើយ ដោយ​គេ​ទុក​ចោល​មិន​ដោះស្រាយ ខណៈលោកថ្លែង​នៅ​ឯ​សន្និសីទ​សេដ្ឋកិច្ច​មុន​កិច្ចប្រជុំ​កំពូល​រយៈពេល ​២​ថ្ងៃ​នៃ​ប្រទេស​ជា​សមាជិក​តំបន់​អាស៊ី​អាគ្នេយ៍ក្នុង​ទីក្រុង​ម៉ានីល​។

 

​​ក្នុង​ប្រទេស​វៀតណាម​កា​ល​ពី​ព្រឹក​ថ្ងៃអាទិត្យលោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាននិយាយ​ថា លោក បាន​ត្រៀមខ្លួនរួចហើយ​ក្នុង​ការ​ជួយ​សម្របសម្រួល ក្នុងជម្លោះ​ជុំវិញបញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ប្រទេស​ចំនួន​៤ ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​កោះ​តៃវ៉ាន់ ជំទាស់​ទៅ​នឹង​ការ​អះអាង​សិទ្ធិ​របស់​ចិននៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​បណ្ដា​មេដឹកនាំនៅកិច្ចប្រជុំ​កំពូល​ដែល​បានធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន នឹង​ពិភាក្សាបញ្ហា​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​បាន​ព្រមព្រៀង​ជា​សំខាន់លើនីតិវិធីបន្ធូរភាព​តានតឹង។

​នៅ​ក្នុង​ខែ​សីហា​កន្លងទៅបណ្ដា​រដ្ឋមន្ត្រីការបរទេស​អាស៊ីអាគ្នេយ៍ ​និង​ចិន ​បាន​អនុម័ត​ក្របខ័ណ្ឌ​ចរចា​មួយ​សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​ផ្លូវទឹក​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន ជា​មធ្យោបាយ​មួយ​ដែល​ពួកគេ​បាន​លើក​សរសើរ​ថាជា​ការ​រីកចម្រើន ​ប៉ុន្តែ​អ្នក​ដែល​រិះគន់​មើល​ឃើញ​ថា​ជា​យុទ្ធសាស្ត្រ​មួយ ​អូស​ពេលវេលា​តាម​ប្រទេស​ចិន​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​៕

អត្ថបទ៖ សុខ​មាន