ក្រុម​សកម្មជន​ឆ្វេង​និយម​​រាប់​រយ​នាក់​តវ៉ា​ក្នុង​ទីក្រុង​ម៉ានីល​ប្រឆាំង​ការ​មក​ដល់​របស់​លោក ​ត្រាំ​

75

ហ្វីលីពីន៖ ​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់បាន​ប៉ះទង្គិច​គ្នា ជាមួយ​នគរបាល​បង្ក្រាប​កុបកម្ម​ក្នុង​ទីក្រុងម៉ានីល​កាលពី​ថ្ងៃអាទិត្យ​ម្សិល​មិន​ ដើម្បី​តវ៉ា​ប្រឆាំងទៅ​នឹង​ដំណើរ​មកដល់ ​របស់លោកប្រធានាធិបតី​អាមេរិក Donald Trump មកកាន់​ប្រទេស​ហ្វីលីពីនសម្រាប់​កិច្ចប្រជុំ​កំពូល​តំបន់​។​

​​ដោយមាន​កាន់​ប័ណ្ណប្រកាស​ក្នុង​ន័យ​ថា​ ត្រាំ ល្ងង់ និង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ចក្រពត្តិ​អាមេរិក ក្រុម​អ្នក​តវ៉ា​ឆ្វេង​និយមត្រូវ​បាន​រាំងផ្លូវ​ដោយ​នគរបាល​ប្រដាប់ដោយខែល​ការពារ និង​ដំបង​ឆក់ មក​ឲ្យ​ចូល​ទៅដល់​ស្ថានទូត​អាមេរិក ហើយ​បន្ទាប់មក​បាញ់​ទឹក​ចេញពី​រថយន្ត​ពន្លត់​អគ្គីភ័យ​។ ប្រទេស​ហ្វីលីពីនគឺជាដំណើរ​ចុងក្រោយ​ នៃដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ីរបស់​លោក ត្រាំ ជាទីដែល​លោកនឹង​ជួប​ជាមួយ​មេដឹកនាំ​របស់​ប្រទេសជា​សមាជិក​អាស៊ាន​ និង​មេដឹកនាំ​ជាច្រើនទៀត​ មកពីបណ្ដា​ប្រទេសជា​សមាជិក​កិច្ចប្រជុំ កំពូលអាស៊ី​ខាងកើតដូចជា ចិន, ជប៉ុន, កូរ៉េខាងត្បូង និងអូស្ត្រាលីក្នុង​ជំនួប​រយៈពេល ​២​ថ្ងៃ​៕
​អត្ថបទ៖ សុខ​មាន