Shanshan Feng ក្លាយ​ជា​កីឡា​ការិនី​ចិន​ដំបូង​គេ​ដែល​ឡើង​ទៅ​គ្រង​លេខ​១ វាយ​ហ្គោល​ពិភពលោក​

35

ហ្គោល៖ ​មិន​សរសើរ​មិន​បានទេ​សម្រាប់​កីឡា​ការិនី Shanshan Feng បាន​ក្លាយ​ជា​កីឡា​ការិនី​ចិន​វាយ​ហ្គោល​លេខ​១ ​ពិភពលោក ក្រោយពី​ទទួល​បាន​ជ័យជំនះ​នៅ​ពាន Blue Bay ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន។

 

​​កើត​នៅ​ខេត្ត​ខ្វាង​ចូ​វប្រ​ទេស​ចិន​វ័យ ២៨ឆ្នាំ Shanshan Feng រូប​នេះ​បាន​យកឈ្នះ​គូប្រកួត Moriya Jutanugarn ត្រឹមតែ 1 stroke ប៉ុណ្ណោះ​ដើម្បី​ឡើង​មក​ឈរ​កំពូល​តារាង ក្រោយពី​ធ្វើ​បាន​សម្រេច​ផង​ដែរ​ក្នុង​ការ​ការពារ​ជើងឯក Japan Classic របស់​នាង។​ ​Shanshan Feng បាន​ទម្លាក់​កីឡា​ការិនី​កូរ៉េខាងត្បូង​ ២​រូប​គឺ Ryu So-yeon និង Park Sung-hyun ដែល​នឹង​ត្រូវ​ធ្វើ​ការប្រកាស​ផង​ដែរ​នៅ​សប្ដាហ៍​ក្រោយ ​សម្រាប់​តំណែង​លេខ​១​ ពិភពលោក​នេះ។​ ​Shanshan Feng ថ្លែង​ក្រោយ​ទទួល​បាន​តំណែង​លេខ​១ ​ពិភពលោក​ផ្នែក​នារី​នេះ​បាន​ឲ្យ​ដឹង​ថា វា​ពិតជា​រំភើប​ខ្លាំង​មែនទែន​នឹង​មោទនភាព​ខ្លាំង​បំផុត នឹង​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ថា​ ចិន​ក៏​អាច​លេង​ហ្គោល​បាន​ដែរ​។​ ​គួរ​រំលឹក​ថា ​ដែរ​ថា Park Sung-hyun ក្លាយ​ជា​កីឡា​ការិនី​លេខ​១ របស់​កូរ៉េខាងត្បូង​កាលពី​ខែ​មុន នៅ​ពេល​ដែល​នាង​បាន​ដណ្ដើម​យក​ជ័យជំនះ​នៅ​ក្រប​ខណ្ឌ LPGA Tour៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ