កីឡា​ការិនី Sabelanka យក​ឈ្នះ​ជើងឯក US. Open នាង Stephens ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Fed Cup

48
កីឡា​ការិនី Aryna Sabalenka

តេន្នីស៖ ​កីឡា​ការិនី Aryna Sabalenka បាន​ផ្ដួល​កីឡា​ការិនី​ជើង​ខ្លាំង Sloane Stephens កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Fed Cup រវាង​ក្រុម​សហរដ្ឋអាមេរិក​ និង​បេឡារូស​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ទីក្រុង Minsk ប្រទេស​បេឡារូស។

កីឡា​ការិនី​ Sloane Stephens

​​កីឡា​ការិនី​លេខ​៧៨ ពិភពលោក​រូប​នេះ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ ដើម្បី​ផ្ដួល​លេខ១៣ Sloane Stephens ដែល​ជា​ម្ចាស់​ជ័យ​លាភី US.Open ថ្មីៗ​កន្លងទៅ។​ ​Aryna Sabalenka បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២​សិត​១ ជាមួយ​ពិន្ទុ 6-3, 3-6 និង 6-4 ទៅលើ Sloane Stephens ដែល​ចំណាយ​ពេល​ជាង​ ២​ម៉ោង​។​ ​តែ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ខាង​សហរដ្ឋអាមេរិក​ដែល​មាន​កីឡា​ការិនី CoCo Vandeweghe បាន​បំបាក់​កីឡា​ការិនី Aliaksandra Sanovich ២​សិត​០ ផង​ដែរ​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ