កីឡាករ​កូរ៉េខាងត្បូង Chung Hyeon បំបាក់ Andrey Rublev ក្លាយ​ជា​កីឡាករ​ដំបូង​ឈ្នះ​ពាន Next Gen Finals ទីក្រុង Milan

42

តេន្នីស៖ ​កីឡាករ​របស់​កូរ៉េខាងត្បូង Chung Hyeon ពិតជា​ធ្វើ​បាន​ល្អ​ណាស់​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត Next Gen Finals ទៅលើ​កីឡាករ​រុស្សី Andrey Rublev កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​យក​ប្រាក់​រង្វាន់ ៣៩​ម៉ឺន​ដុល្លារ​ដាក់​ក្នុង​ហោប៉ៅ​ក្នុងនាម​ជា​ជ័យ​លាភី។​​Chung Hyeon វ័យ ២១ឆ្នាំ ​និង​ឈរ​លេខ៥៤ ពិភពលោក​រូប​នេះ​យកឈ្នះ​លទ្ធផល ៣​សិត​១ ជាមួយ​ពិន្ទុ 3-4 tiebreak (5-7) 4-3 tiebreak (7-2) 4-2 និង 4-2 យ៉ាង​អស្ចារ្យ​ដែល​ការប្រកួត​នេះ​តម្រូវ​ឲ្យ​មាន​ការ​លេង​លក្ខណៈ​ពិសេស​ ខុស​ពី​ការប្រកួត​ធម្មតា​ពោល​ការប្រកួត​នេះ​ចំណាយ​ពេល​ ២​ម៉ោង​នឹង ​១​នាទី។​ ​ពិតជា​គួរ​ឲ្យ​សោកស្ដាយ​សម្រាប់​កីឡាករ​វ័យ ២០ឆ្នាំ​រុស្សី Rublev ដែល​ឈរ​នៅ​លេខ៣៧ ពិភពលោក ​និង​ជាប់​មកលេង​ក្នុង​ការប្រកួត​ដោយ​ស្វ័យប្រវត្តិ ​ដែល​ឈ្នះ​នៅ​ក្នុង​សិត​ដំបូង​តែ​បាត់បង់​ម្ចាស់ការ​ ៣​សិត​ក្រោយ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ