ក្រុម​ប្រណាំង​កង់​ចក្រភព​អង់គ្លេស​ដណ្ដើម​បាន​មេដាយ​មាស ​២​គ្រឿង​ពី​ព្រឹត្តិការណ៍ UCI Track World Cup

36

ប្រណាំង​កង់៖ ​ព្រឹត្តិការណ៍ Track Cycling World Cup បាន​បន្ត​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​មក​នេះ ក្នុង​ព្រឹត្តិការណ៍​ទី2 នៃ​បេសកកម្ម ៥​ថ្ងៃ​ស៊េរី​ក្នុង​ប្រទេស​ប៉ូឡូញ​។ អ្នកគាំទ្រ​របស់​ម្ចាស់ផ្ទះ​ជាច្រើន​បាន​ចូលរួម​ទស្សនា​ នៅ​ឯ​មជ្ឈមណ្ឌល​ជិះ​កង់​ជាតិ​ស្ថិត​ក្នុង​ទីក្រុង Manchester ដោយ​ពួកគេ​ដណ្ដើម​បាន​មេដាយ​មាស​ ២​គ្រឿង​សម្រាប់​ក្រុម​ប្រណាំង​កង់​ចក្រភព​អង់គ្លេស​។​

កីឡា​ការិនី Katie Archibald និង Elinor Barker

​​កីឡាករ Steven Burke, Ed Clancy, Kian Emadi និង Ollie Wood បាន​ផ្ដួល​ក្រុម​កីឡាករ​ប្រទេស​ដា​ណឺ​ម៉ាក​ ក្នុង​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្រុម​បុរស មុន​ពេល​ដែល​ក្រុម​ខ្លួន​ទទួល​បាន​ជ័យជម្នះ​ផង​ដែរ​លើ​គូប្រកួត​ក្រុម​ស្ត្រី​។ រីឯ​កីឡា​ការិនី Katie Archibald ហើយ Elinor Barker ពួកគេ​បាន​ឈ្នះ​មេដាយ​មាស​ស្ត្រី​ បន្ទាប់ពី​ក្រុម​នេះ​អាច​ប្រមូល​បាន ២៣ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​នេះ ខណៈ​ដែល​ម្ចាស់​ជើងឯក​ពិភពលោក​បែលហ្ស៊ិក​ ដេញ​ពីក្រោយតែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​។​

​​ម្ចាស់​ជើងឯក​ពិភពលោក​របស់​រុស្ស៊ី Daria Shmeleva បាន​ទទួល​ជ័យជម្នះ​លើ​វិញ្ញាសា​ជិះ​យក​ល្បឿន​ចម្ងាយ 500ម៉ែត្រ​ ក្រោយ​ប្រើ​ថេរវេលា​ចំនួន 33,613វិនាទី ហើយ​នាង Miriam Welte របស់​អាល្លឺម៉ង់បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​២​មាន 0,021វិនាទី​និង​កីឡា​ការិនី​អ៊ុយ​ក្រែ​ន​នាង Olena Starikova ប្រើ​ពេល​យឺត​ជាង 0,212វិនាទី​ផង​ដែរ​។​ គួរ​បញ្ជាក់​ថា ​ការប្រកួត​នៅ​ថ្ងៃ​ទី​3 និង​ថ្ងៃ​ចុងក្រោយ​ពួកគេ​នឹង​ត្រូវ​ដណ្ដើម​គ្នា​លើ​មេដាយ​មាស​ចំនួន 5បន្ថែម​ទៀត​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ