កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បង្កើន​ការ​វាយប្រហារ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ជិត​ទីក្រុង Albu Kamal

88

ស៊ីរី៖ ​ទាហាន​ស៊ី​រី​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅតែ​បន្ត​វាយ​ប្រហារ ទៅលើ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាមកាលពី​ថ្ងៃ​សៅរ៍ ទី១១​ ខែ​វិច្ឆិកា ក្នុង​តំបន់​វាល​ខ្សាច់​នានាជិតទីក្រុង Albu Kamal ដែលជាទីក្រុងចុងក្រោយ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​បាន​គ្រប់គ្រង​ក្នុង​ប្រទេស​ស៊ី​រី។​

​ទាហាន​ស៊ី​រីត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​បាញ់​គ្រាប់​រ៉ុកកែត និង​គ្រាប់កាំភ្លើង​ធំ​ទៅលើទីតាំង​នានា របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​ទីក្រុង​ Sweiyieh ដែល​ស្ថិតនៅ​ចម្ងាយ ១​គីឡូម៉ែត្រខាងត្បូង​ទីក្រុង Albu Kamal។​ ទាហាន​បាន​ប្រកាស​ជ័យជម្នះលើ​ក្រុម​រដ្ឋ​អ៊ីស្លាម កាលពី​ថ្ងៃ​ព្រហស្បតិ៍ដោយ​និយាយ​ថា ការ​ដណ្ដើម​បាន​ទីក្រុង​ចុង​ក្រោយរបស់​ក្រុម​ជី​ហាតក្នុង​ប្រទេសនេះ​ បង្ហាញឲ្យ​ឃើញ​ពី​ការដួល​រលំ​នៃ​របបគ្រប់គ្រងរយៈពេល ​៣​ឆ្នាំរបស់​ពួកគេ​ក្នុង​តំបន់​នេះ។

​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស សម្រាប់​ប្រទេស​ស៊ី​រីបាននិយាយថា ក្រុម​រដ្ឋ​អ៊ីស្លាមបាន​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Albu Kamal ពាក់កណ្ដាល​ទៅវិញ​៕
​អត្ថបទ៖ សុខ​មាន