ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន

28

​​ភ្នំពេញ៖ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា របស់​អាស៊ាន ក្រោម​ពាក្យស្លោក ភាពជា ដៃគូ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ ការ​រួមចំណែក​ជាមួយ​ពិភពលោក បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​វិច្ឆិកា​នេះ​ហើយ នៅ​មជ្ឈមណ្ឌល​សន្និសីទ​វប្បធម៌​ម៉ានីល ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​។​

​​​នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ត្រីកោណ​កម្ពុជា វៀតណាម ឡាវ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក នៃ​កិច្ចប្រជុំ​កំពូល​ត្រីកោណ​កម្ពុជា ឡាវ វៀតណាម ក្រោម​វត្តមាន​របស់​ឯកឧត្តម ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

កិច្ចប្រជុំ​កំពូល​នាពេល​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ​ពី​កាលានុវត្តនភាព និង បញ្ហា​ប្រឈម​នានា ដើម្បី​ធ្វើការ​ដោះស្រាយ​រួមគ្នា មុន​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃ​ទី​១៣​វិច្ឆិកា​នេះ ជាមួយនិង​នាយករដ្ឋមន្ត្រី​ជប៉ុន​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​ត្រីកោណ​កម្ពុជា ឡាវ វៀតណាម​នោះ មេ ដឹកនាំ​នៃ​ប្រទេស​ទាំង​បី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន នៃ​តំបន់​ត្រីកោណ ដែល​បាន​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ក្នុង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន ក្នុង តំបន់ត្រីកោណ មានការ​អភិវឌ្ឍ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ ពិសេស​ការតភ្ជាប់​ប្រកបដោយ​ភាព ប្រទាក់ក្រឡា​គ្នា ក្នុង​បណ្តា​ខេត្ត​ក្នុង​តំបន់ត្រីកោណ​។ ក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី បាន​ឯកភាពគ្នា ក្នុងការ​លើកឡើង​ពី​កញ្ចប់​អាទិភាព ក្នុងការ​អភិវឌ្ឍ​តំបន់ត្រីកោណ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត ពិ សេស​ការ​រួមគ្នា​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ត្រីកោណ​។

​​​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា របស់​អាស៊ាន បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​វិច្ឆិកា​នេះ​ហើយ នៅ​មជ្ឈមណ្ឌល​សន្និសីទ​វប្បធម៌​ម៉ានីល ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​។

ព្រះករុណា​ស៊ុ​លត​ង សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ី​បូព៌ា អគ្គ លេខាធិការ​អង្គការសហប្រជាជាតិ អគ្គលេខាធិការ​អាស៊ាន រដ្ឋមន្ត្រី​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​សង្គម វប្បធម៌​អាស៊ាន រួមទាំង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត របស់​អាស៊ាន បាន​យាង​និង​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ខ្លួន ក្រោម​វត្ត​មាននៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ា​សង​កក់ក្តៅ​បំផុត ពី​ឯកឧត្តម រ៉ូ​ត្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង លោកជំទាវ​។ នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នោះ ក៏បាន​ការអញ្ជើញ​ចូលរួម​ពី​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ជាច្រើនរូប​ផង ដែរ​។

​​​នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន មេដឹកនាំ​នៃ​ប្រទេស​អាស៊ី​បូព៌ា ប្រទេស​អាស៊ាន បាន​យាង​និង​អញ្ជើញ​គោរព​ភ្លេងជាតិ​អាស៊ាន និង​អញ្ជើញ​ទស្សនា​នូវ​ការសំដែង​សិ​ល្បះ​អាស៊ាន នៅមុន​ពិធី​ថតរូប​ផ្លូវការ​របស់​បណ្តា មេដឹកនាំ​អាស៊ាន និង​ប្រទេស​អាស៊ី​បូព៌ា​។

ថ្លែង​ទៅកាន់​បណ្តា​មេដឹកនាំ​ទាំងអស់ ដែលមាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង ពិធី​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន ឯកឧត្តម រ៉ូ​ត្រី​ហ្គោ ឌូ​តឺ​តេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ បាន​ថ្លែង​នូវ​ការវាយតម្លៃ​ខ្ពស់​ជូន ចំពោះ​បណ្តា​បេ​ដឹកនាំ នៃ​ប្រទេស​អាស៊ាន និង​ប្រទេស​អាស៊ី​បូព៌ា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​យាង​និង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​របស់​អាស៊ាន នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។

ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា កិច្ចប្រជុំ​កំពូល​របស់​យើង​នៅពេល នេះ មាន​សភាព​ល្អប្រសើរ​ខ្លាំងណាស់ ពោលគឺ​យើង​មាន​រយះពេល​២​ថ្ងៃ បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​រួមគ្នា​ប្រាស្រ័យ​ទាក់ទង​គ្នា​ភាពជា​ដៃគូរ ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ ប្រធានាធិបតី​ហ្វីលីពីន​បាន​មាន​ប្រសា​ស​ន៏​ផងដែរ ទាក់ទិន​ទៅ​និង​កា​រួមគ្នា​ប្រយុទ្ធប្រឆាំង​ភារ​វក​ម្ម ការកសាង​សង្គម ការតភ្ជាប់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ដោយ​ភាព​សាមគ្គី​គ្នា​។​ជាមួយគ្នានេះ​ក្រៅពី​ការលើកឡើង​ពី​បញ្ហា​តំបន់ និង​ពិភពលោក ប្រធានាធិបតី​ហ្វីលីពីន​ក៏បាន​លើកឡើង​ពីសា​រះ​សំខាន់​នៃ​វិស័យ​ឯកជន​ដែលមាន​ការជំរុញអោយ​មានការ​រីកចំរើន​សេដ្ឋកិច្ចជាតិ​រួមគ្នា សំដៅ​បន្ត​ការអភិវឌ្ឍ​។

ក្នុងន័យនេះ​ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​លើកឡើង​ពី​ការជំរុញ​រួមគ្នា​ផ្នែក​សេដ្ឋកិច្ច វិនិយោគ កិច្ចសហប្រតិបត្តិការ​ណ៏​ជា​ដៃគូរ​រួមគ្នា​ដើម្បី​ឈានទៅ​សំរេចបាន​លើ​ចក្ខុវិស័យ​នានា​របស់​អាស៊ាន ដែលជា​បំណងប្រាថ្នា​របស់​ប្រជាជន​អាស៊ាន​ទាំងអស់​ជាង​៦២០​លាន​នាក់​រស់នៅ​ប្រកបដោយ​សុខសន្តិភាព ស្ថេរភាព វិបុលភាព និង​ការរីកចំរើន​គ្រប់​ក្រុមគ្រួសារ ជាពិសេស​ការរស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​។​

​​​បន្ទាបមក​បណ្តា​មេដឹកនាំ​អាស៊ាន បាន​យាង​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពេញអង្គ​អាស៊ាន​លើក​ទី​៣១ ដែល​ផ្តោតលើរ​បៀ​វា​រះ ស្តីពី​ការអនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​មាគ៌ា​ឆ្ពោះទៅមុខ​។

នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួន មេដឹកនាំ​អាស៊ាន​បាន​គូសបញ្ជាក់​សារជាថ្មី​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​កសាង​សហ គម​ន៍​អាស៊ាន តាមរយះ​ការ​លើ​កម្ពស់​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​នយោបាយ សន្តិសុខ សេដ្ឋកិច្ច ការទូត និង​សង្គម វប្ប ធម៌ ព្រមទាំង​ការលើកកម្ពស់​កិត្យានុភាព​អាស៊ាន យន្តការ​ពិគ្រោះ​យោបល់ ដ​សាមគ្គី​ផ្ទៃក្នុង គោលការណ៍​គ្រឹះ​នៃ​ការ មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ការ​លើ​កម្ពស់​តួនាទី​ស្នូល​របស់​អាស៊ាន ក្នុង​និម្មាបនកម្ម​តំបន​។

ជាមួយគ្នា មេដឹកនាំ​អាស៊ាន បានធ្វើការ​គូសបញ្ជាក់​ដែរ​ថា អាស៊ាន​ត្រូវ​រក្សា​តុល្យភាព និង​បុ​រេ​សកម្ម​របស់ខ្លួន ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ ដោយ​មិនត្រូវ​ចូលរួម​ជាមួយ​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ រវាង​អាស៊ាន​ជាមួយ​ដៃគូ​ណាមួយ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព​តំបន់ ជាពិសេស នៅក្នុង​បរិបទ​នៃ​ការ​ងើបឡើង​វិញ នៃ​ការប្រកួតប្រជែង​របស់​មហាអំណាច និង​ភាពមិនប្រាកដប្រជា នៃ​ស្ថានភាព​នយោបាយ ភូមិសាស្ត្រ​តំបន់ ដែល​អាច​នាំ​ដល់​ការខ្វែងគំនិត​គ្នា ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​។

ជាមួយគ្នា នេះ អាស៊ាន​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​គោលការណ៍​កុងសង់ស៊ីស ដើម្បី​ធានាថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ កំពុង​ស្ថិតនៅ​លើផ្លូវ​តែមួយ ជាពិសេស​ដើម្បី​ធា​សនា​ថា តួនាទី​ស្នូល​របស់​អាស៊ាន​ត្រូវ​ទទួលបាន​ការគាំទ្រ​ពេញលេញ ពី​ប្រ ទេស​ដៃគូ​សន្ទនា​របស់ខ្លួន នៅក្នុង​យន្តការ​នានា​ដូចជា អាស៊ាន​បូក​បី កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា វេទិកា​តំបន់​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​។ មេដឹកនាំ​អាស៊ាន​ក៏បាន​ចាត់ទុក​ដែរ​ថា ការគ្រប់គ្រង​តួនាទី​ស្នូល​នេះ​បានល្អ នឹងធ្វើ​ឲ្យ​អាស៊ាន​មាន​ឥទ្ធិពល​លើ​វេទិកា​អន្តរជាតិ ហើយ​អាស៊ាន​ក៏​នឹង​អាច​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព នូវ​តួនាទី​នោះ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់ និង​បញ្ហា​ប្រឈម​ជាស​កល​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​ពេញអង្គ​នោះដែរ មេដឹកនាំ​អាស៊ាន​ក៏បាន​ធ្វើការ​ពិ​ភា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​បញ្ហា​ប្រឈម​នានា​ដូចជា បញ្ហា​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​អំពើ​ហឹ​ង្សា​ជ្រុលនិយម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ បញ្ហា​រដ្ឋ​រ៉ា​ខា​ញ និង​បញ្ហា ប្រឈម​មួយចំនួនទៀត ដូចជា​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។ ថ្លៃ​ក្នុង​បទ​អន្តរាគមន៍​ទៅកាន់​បណ្តា​មេដឹកនាំ​អា ស៊ាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​លើ​បញ្ហា​គន្លឹះ មួយចំនួន​ដែល​ទាក់ទិន​ទៅ​និង​កត្តា​សន្តិសុខ​និង​សន្តិភាព ដែល​និង​បន្ត​ស្ថិតនៅ​ជា​អាទិភាព​ខ្ពស់បំផុត​មួយ​របស់​តំបន់ ដោយសារតែ​ការគំរាមកំហែង​នៃ​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស គ្រឿងញៀន ការ​កើន​កំដៅ​សកល និង គ្រោះមហន្តរាយធម្មជាតិ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង ពី​បញ្ហា​មួយ​អន្តរជាតិ​មួយចំនួន ដែល​ទាកទិន​ទៅ​និង​ស្ថេរភាព និង​ការអភិវឌ្ឍ​របស់​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​។

​​​បន្ទាប់មក​បណ្តា​មេដឹកនាំ​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន ជាមួយនិង​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន ដើម្បី​ពិនិត្យ​និង​ស្តាប់​នូវ​ការលើកឡើង​របស់​ផ្នែក​ឯកជន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​តំបន់​អាស៊ាន មួយ​កាន់​តែមាន​ភាពរឹងមាំ​និង​រីកចម្រើន​។

មេដឹកនាំ​អាស៊ាន​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការប្តេជ្ញាចិត្ត​ពី​ផ្នែក​ធុរកិច្ច ក្នុងការ​ចូលរួម​លើកស្ទួយ​សហគ្រិន​មីក្រូ​តូច​និង​មធ្យម តាមរយៈ​ការផ្តល់​អនុសាសន៍​នានា និង​ការបង្កើត​កម្មវិធី​អប់រំ​ណែនាំ​សម្រាប់​បណ្តា​សហគ្រិន​អាស៊ាន៕​