នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​​បាន​ប្ដេជ្ញា​ថា នឹង​​បញ្ចប់​​ការ​បំផ្លិចបំផ្លាញ​​ពី​ក្រុម​ផ្ដាច់​ទឹក​ដី​​នៅ​តំបន់​កាតាឡូនី​

47

អេស្ប៉ាញ៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​​លោក ម៉ារីណូ រ៉ាហយ បាន​មាន​ប្រសាសន៍​ថា ​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​តំបន់​កាតាឡូនី​​នៅ​ខែ​ក្រោយ​នោះ​ អាច​នឹង​ជួយ​បញ្ចប់​​នូវ​ការ​បំផ្លិចបំផ្លាញ​​ពី​ក្រុម​ផ្ដាច់​ខ្លួន​​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​មួយ​នេះ​។

លោក​បាន​​ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​​ជា​​លើក​ដំបូង​ទៅ​កាន់​តំបន់​​នោះ​ ចាប់​តាំង​ពី​រដ្ឋាភិបាល​​កណ្ដាល​បាន​​​ចូល​ទៅ​គ្រប់​គ្រង ​​តំបន់​កាតាឡូនី​​ដោយ​ផ្ទាល់​កាល​​ពី ២​សប្ដាហ៍​កន្លង​ទៅ​។ លោក រ៉ាហយ បាន​ថ្លែង​​ការពារ​​សេចក្ដី​​សំរេច​​របស់​លោកនៅ​ក្នុង​​ទីក្រុង​បាសេឡូណា ដោយ​លោក​​បាន​​មាន​ប្រសាសន៍​ថា លោក​បាន​​ប្រឹងប្រែង​គ្រប់​​មធ្យោបាយ​​ទាំង​អស់​ បន្ទាប់​ពី​រដ្ឋបាល​តំបន់​កាតាឡូនី​​បាន​ប្រកាស​ឯករាជ្យ ​ជា​ឯកតោភាគី​​កាល​ពី​ខែ​មុន​មក។ ដោយ​ឡែក​​មេដឹកនាំ​​សំខាន់​ៗ​នៃ​​តំបន់​កាតាឡូនី​​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​ ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ផង​ដែរ​​ទាក់​ទង​នឹង​​ការ​​​បំបែក​រដ្ឋ​នេះ៕​​
អត្ថបទ៖ មករា