សម្ដេច​តេជោ ​ហ៊ុន ​សែន​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំ​ពូលអាស៊ាន​បូក​៣​

30

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា​នេះ ​សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូល​រួមជា​មួយ​ថ្នាក់​ដឹក​នាំ​ប្រទេស​អាស៊ាន​នៅ​ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​បូក៣ ​ដែល​ធ្វើឡើ​ងនៅ​ Reception​ Hall​, PICC ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលី​ពីន​ ដែល​ជា​កន្លែងប្រារព្ធ​កិច្ច​ប្រជុំ​អាស៊ាន​ផ្លូវការ​លើក​ទី៣១ ​និង​កិច្ច​ប្រជុំពាក់​ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​ទៀត​។


នៅ​ក្នុង​កិច្ចប្រ​ជុំកំពូល​នេះ​អាស៊ាន​បូក​បីនេះ ​គឺមាន​ប្រទេស​ជាសមាជិក​អាស៊ានទាំ​ង​១​០ និ​ងប្រទេស៣គឺ ​កូរ៉េ ​ជប៉ុន​ និង​ ចិន​។
កិច្ច​ប្រជុំ​ពិភាក្សាព្រឹ​កនេះ​ គឺផ្ដោត​សំខាន់ទៅ​លើការពង្រឹង​នូវ​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​សមាជិក​អាស៊ាន ​ជាមួ​យប្រទេស​ទាំង​បី៣ ​រួមនឹ​ងបញ្ហាស​ន្តិសុខ​តំបន់​ និង​អន្តរ​ជាតិ​ជាច្រើ​នទៀត៕