កីឡាករ​ចក្រភព​អង់គ្លេស Jason Parkinson ​ឈ្នះ​ជើងឯក​ការ​ប្រកួត​កីឡា Footgolf នៅ​ព័រទុយហ្កាល់​

49

ហ្គោល៖ ​កីឡាករ​មកពី​ចក្រភព​អង់គ្លេស Jason Parkinson បាន​បញ្ចប់​ជុំ​ចុងក្រោយ​ដែល​មាន 54ឡូ ដោយ​ទាត់ 174 ជើង​ដើម្បី​គ្រង​ជើងឯក​ការប្រកួត​កីឡា Footgolf នៅ​ប្រទេស​ព័រ​ទុ​ហ្កា​ល់​ព្រឹត្តិការណ៍​ចុងក្រោយ​ក្រប​ខណ្ឌ European Tour​។

​​កីឡាករ​ដែល​មកពី Nottingham រូប​នេះ​ធ្វើ​បាន​សរុប 39 under par ឈ្នះ​អ្នក​លេខ2 កីឡាករ​ស្លូ​វ៉ា​គី Gubani Juraj ដែល​ធ្វើ​បាន​សរុប 35 under par ក្នុងចំណោម 54ឡូ​ត្រូវ​ទាត់​បញ្ចូល 178ជើង​។ ​​Footgolf ជា​កីឡាករ​ម្យ៉ាង​ដែល​ច្របាច់​បញ្ចូល​គ្នា​រវាង​កីឡា​ទាត់​បាល់​ និង​វាយ​កូន​ហ្គោល ដោយ​កីឡាករ​ត្រូវ​ប្រើជើង​ទាត់​បាល់​បញ្ចូល​ឡូ ជំនួស​ការ​វាយ​បញ្ចូល​ឡូ​ដោយ​ប្រើ​ដង​វាយកូនហ្គោល​។ ចំណែក​ពិន្ទុ​វិញ​គឺ​ត្រូវ​អនុវត្ត​តាម​ក្បួនច្បាប់​របស់​កីឡា​វាយ​គោល​។ ​Jason Parkinson ទទួល​បាន​ប្រាក់​រង្វាន់ 2000អឺរ៉ូ​ក្នុងនាម​ជា​ជើងឯក អម​ជាមួយ​នឹង​ពានរង្វាន់​ដែល​ធ្វើ​ដោយដៃ​ពី​សារធាតុ​សេ​រ៉ា​មិច​។ ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​រៀប​ចំ​អោយ​ដឹង​ថា ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ European Tour នេះ​មាន​កីឡាករ​ចូលរួម​ប្រកួត​សរុប 111នាក់​មកពី 16ប្រទេស​។ ចំណែក​ឯ​ក្នុង​ក្រប​ខណ្ឌ European Tour ត្រូវ​បាន​ចែកចេញជា 10ព្រឹត្តិការណ៍​ដែល​មាន​អ្នកចូលរួម​សរុប 650នាក់​មកពី 29ប្រទេស​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ