មនុស្ស​​ ២៩​នាក់​បាត់បង់​ជីវិត​ និង​រាប់​សិប​នាក់​រង​របួស​ក្នុង​ការ​​វាយប្រហារ​​ពី​អាកាស​​​​នៅ​ភាគ​ខាង​លិច​​ទីក្រុង​​អាឡេប៉ូ​​

68

ស៊ីរី៖ ក្រុម​ឃ្លាំ​មើល​​សិទ្ធិមនុស្ស​ស៊ីរី​ដែល​​មាន​មូលដ្ឋាន ​​នៅ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា មនុស្ស​រាប់​សិប​នាក់​បានបាត់​បង់​ជីវិត​​ និង​​​រង​របួស​​ បន្ទាប់​ពី​​មាន​ការ​វាយប្រហារ​​​ពី​អាកាស​យ៉ាង​ច្រើន​​ ទៅ​លើ​​ទីផ្សារ​​មាន​មនុស្ស​​កកកុញ​ក្នុង​ទីក្រុង​​អាតារេប ​​នា​ភាគ​ខាង​លិច​​ទីក្រុង​​អាឡេប៉ូ​នៃ​ប្រទេស​ស៊ីរី​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ប្រភព​ដដែល​​បាន​រាយការណ៍​​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​​ ២៩​នាក់​​ ដែល​មាន​​​រួម​ទាំង​​កុមារ​ប្រាំ​នាក់​​ផង​​នោះ​​បាន​បាត់​បង់​ជីវិត​ និង​រាប់​សិប​នាក់​​រង​របួស​​ នៅ​ពេល​ដែល​​យន្តហោះ​​បាន​​វាយប្រហារ​ទៅ​លើ​​គោលដៅ​​នៅ​ទីក្រុង​នេះ​។ អ្នក​រស់​​នៅ​ក្នុង​​ទីក្រុង​​នេះ​បាន​និយាយ​ថា គាត់​​បាន​ឃើញ​​យន្តហោះ​ចម្បាំង​​​របស់​​រុស្ស៊ី​​​ទម្លាក់​គ្រាប់​​បែក​​​​យ៉ាង​សន្ធឹកសន្ធាប់​៕

អត្ថបទ៖ រិទ្ធី