អ៊ីតាលី​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ World Cup ក្រោយ​ចាញ់​ស៊ុយអែត 1-0

101

បាល់ទាត់៖ អតីត​ជើងឯក World Cup 4​លើក​អ៊ីតាលី មិន​អាច​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ត​បាន​ទេ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី ក្រោយពី​ចាញ់​ស៊ុយអែត 1-0 ជើង​ទី​មួយ ហើយ​ស្មើគ្នា 0-0 កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​ជា​រឿង​មួយ​ល្អ​សម្រាប់​ស៊ុយអែត​ដែល​អាច​ទប់ទល់​និង​រលក​សម្ពាធ​ក្នុង​ទឹកដី​អ៊ីតាលី​បាន ដោយ​ស្ថិតិ​គ្រប់គ្រង​បាល់​របស់​អ៊ីតាលី​មាន​ដល់​ទៅ 76​ភាគរយ​និង​ការ​ស៊ុត​ដល់​ទៅ​ 27​ជើង ប៉ុន្តែ​សុទ្ធតែ​គ្មាន​សំណាង​ទៅវិញ​។ នេះ​គឺជា​ប្រវត្តិសាស្ត្រ​ជូរចត់​មួយទៀត​របស់​ក្រុម​អ៊ីតាលី​ក្រោម​ការដឹកនាំ​របស់​លោក Gian Piero Ventura ក្នុង​ឆ្នាំ2017​ នេះ ហើយ​កាលពី​ឆ្នាំ1930 អ៊ីតាលី​ក៏​ធ្លាប់​ខកខាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​មួយ​នេះ​ផង​ដែរ។​

ឆ្លង​តាមរយៈ​ជ័យជំនះ​ទាំង​បះសក់​នេះស៊ុយអែត​នឹង​មាន​មុខ​​រុស្ស៊ី​ឆ្នាំក្រោយ ​ដើម្បី​បន្ត​ក្តី​សង្ឃឹម​ក្នុង​ការ​ចង់​ឈ្នះ​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​បួន​ឆ្នាំ​ម្តង​នេះ ​រាប់​តាំងពី​ឆ្នាំ1958 ដែល​ខ្លួន​ធ្វើ​បាន​ល្អ​បំផុតគឺ​ត្រឹម​ជា​ជើងឯក​រង​ក្រោយ​ចាញ់​ប្រេ​ស៊ី​ល 5-2 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ពេល​ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ World Cup ក្នុង​ឆ្នាំ1958 នោះ​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា