ស្ថានភាព​​រស់​​នៅ​​របស់​ជន​ភាគ​តិច​​​រ៉ូហ៊ីងយ៉ា​ក្នុង​ជំរំ​​ជន​ភៀស​ខ្លួន​នៅ​បង់ក្លាដែស​កំពុង​​ជួប​ការ​លំបាក

62

​បង់ក្លាដែស៖ ចាប់​តាំង​ពី​ខែ​​សីហា​មក​ជន​ជាតិ​​ភាគ​តិច​​មូស្លីម​រ៉ូហ៊ីងយ៉ា​​ជាង​ ៦​សែន​​នាក់​បាន​ភៀស​ខ្លួន​​ចេញ​ពី​អំពើ​ហិង្សា ​​មក​លើ​ជន​ជាតិ​​ភាគ​តិច​​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​ និង​ដែល​​បាន​ឆ្លង​​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​​ជា​ប្រទេស​ជិត​ខាង​គ្នា។

ជាមួយ​គ្នា​នេះ​​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​​ សម្រុក​ទៅ​​កាន់​ជំរំ​​ជន​ភៀស​ខ្លួន​​មួយ​ចំនួន​​ ដែល​មាន​ការ​​ទទួល​ខុស​ត្រូវ​​ និង​ទទួល​បាន​​​ការ​ចែក​​ចាយ​ទឹក​​ស្អាត​​, ចំណី​អាហារ​​ និង​ការ​​ព្យាបាល​​វេជ្ជសាស្ត្រ​មាន​កំណត់។ ហើយ​ក្រុម​កុមារ​​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​​បាន​អង្គុយ​​នៅ​ពី​មុខ​​ជួរ​តង់​​ស្នាក់​នៅ​​បណ្ដោះ​អាសន្ន​​ដែល​មាន​ទាំង​​​កុមារ​តូច​អាយុ​​ទើប​បាន​​ប៉ុន្មាន​ខែ​​នៅ​អង្គុយ​​ជាមួយ​​ពួក​គេ​​ផង​ដែរ។ ​ពួក​គេ​ខ្លះ​ទៀត​បាន​សែង​ទឹក​​ស្អាត​ចាក់​បំពេញ​​អាង​ទឹក​ ដើម្បី​ប្រើប្រាស់។ ​រីឯ​ក្រុម​ស្ត្រី​រ៉ូហ៊ីងយ៉ា​​បាន​​តម្រៀប​​គ្នា​ជា​ជួរ​​រង់​ចាំ​ទទួល​​របប​អង្ករ​, អាហារ​​ដែល​គេ​ចែក​ចាយ​​ ហើយ​បុរស​​រ៉ូហ៊ីងយ៉ា​​បាន​ប្រឹង​ប្រែង​​លី​​បាច់​​ដើម​ឫស្សី​ និង​អូស​ដុត​​កាត់​តាម​ទីផ្សារ​មាន​មនុស្ស​​កកកុញ​​យក​មក​តម្លើង​គ្រោង​​​ប្រក់​ត់ង​ស្នាក់​នៅ​។

គួរ​ឲ្យ​ដឹង​ថា ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​បាន​នាំ​គ្នា​​សម្រាក​នៅ​តាម​​ចិញ្ចើម​ផ្លូវ​​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​​តាម​ព្រំដែន​​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​មក​ក្នុង​ប្រទេស​បង់ក្លាដែស​​ ហើយ​ពួក​គេ​បាន​ព្យាយាម​​ដើរ​ជា​ហ្វូង​​ទៅ​កាន់​ជំរំ​​ជន​ភៀស​ខ្លួន​​មួយ​ចំនួន ដែល​​​អម​ទៅ​​ជាមួយ​​​ដោយ​សមាជិក​អង្គការ​​យូនីសេហ្វ​ និង​កង​ទ័ព​បង់ក្លាដែស៕

អត្ថបទ៖ រិទ្ធី