Lewis Hamilton ថា​ ខ្លួន​នឹង​ធ្វើ​ឲ្យស្មើ​កំណត់ត្រា​របស់ Michael Schumacher នៅ​ឆ្នាំ 2020

74

ប្រណាំង​រថយន្ត៖ ​កំពូល​កីឡាករ​ប្រណាំង F1 របស់​អង់គ្លេស Lewis Hamilton បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើ​ឲ្យ​ស្មើ​កំណត់ត្រា​ឈ្នះជើងឯក​ពិភពលោក 7សម័យ​របស់ Michael Schumacher ត្រឹម​ឆ្នាំ2020 បន្ទាប់ពី​គ្រង​ជើងឯក​ពិភពលោក​ឆ្នាំ2017 នេះ​ដែល​ជា​ជើងឯក​ទី​បួន​។

​​កីឡាករ​វ័យ 32ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ចក្រភព​អង់គ្លេស​ដំបូង​ ដែល​ឈ្នះ​ជើងឯក​ពិភពលោក​បួន​សម័យ លប់​កំណត់ត្រា​ចាស់​របស់ Sir Jackie Stewart​។ ​Hamilton ឈ្នះ​ជើងឯក​ពិភពលោក​បួន​សម័យ នៅ​ពេល​នេះ​គេ​កំពុង​ស្មើ​កំណត់ត្រា​ជាមួយកីឡាករ​បារាំង Alain Prost និងកីឡាករ​អាល្លឺម៉ង់ Sebastian Vettel ដែល​សុទ្ធតែ​ឈ្នះ​បួន​សម័យ​ដូចគ្នា​។ ​ជំ​ហ៊ាន​បន្ទាប់​របស់ Hamilton គឺ​បំបែក​កំណត់ត្រា​របស់​កីឡាករ​អា​ហ្ស​ង់​ទីន Juan Manuel Fangio ដែល​ឈ្នះជើងឯក​ពិភពលោក​សរុប 5លើក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ