ចំនួន​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​ឡើង​ដល់​ ៤៥០​នាក់​

46

អ៊ីរ៉ង់៖ ​ក្រុមការងារ​ជួយសង្គ្រោះអ៊ីរ៉ង់​បាន​ជីក​កកាយ​ក្នុង​កម្ទេច​ថ្ម ស្វែងរក​អ្នក​នៅ​មាន​ជីវិត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បន្ទាប់ពី​ការ​រញ្ជួយ​ដីដ៏​ខ្លាំង​មួយ​បាន​អង្រួនតំបន់​ព្រំដែនអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ៤៥០​នាក់ និង​រាប់​ពាន់​នាក់ផ្សេងទៀត​រង​របួស។

​​មជ្ឈមណ្ឌល​ភូគព្ភសាស្ត្រអាមេរិកបាន​លើក​ឡើង​ថា រញ្ជួយ​ដី​កម្រិត​ ៧.៣​រ៉ិ​ច​ទ័​របា​នធ្វើ​ឲ្យ​រញ្ជួយតំបន់​ព្រំដែន​ស្ថិតនៅ​ចម្ងាយ ​៣០​គីឡូម៉ែត្រភាគ​និរតីទីក្រុងហា​ឡាប​ចា ក្នុងតំបន់​ឃើ​ត​អ៊ីរ៉ាក់​នៅ​ម៉ោងប្រហែល 9.20នាទី​ល្ងាចម៉ោង​ក្នុងស្រុកកាលពី​ថ្ងៃអាទិត្យ​។​ ​មនុស្ស​ជាច្រើន​បាន​សម្រាក​នៅផ្ទះ​ពេលរញ្ជួយ​ដី វាយប្រហារភាគ​ខាងលិច​ខេត្តឃើ​ម៉ាន់​សារបស់​ប្រទេសអ៊ីរ៉ង់ ​ជាទី​ដែលអាជ្ញា​និយាយ​ថា ការ​រញ្ជួយ​ដីបាន​សម្លាប់មនុស្ស​យ៉ាង​ហោចណាស់ ៤១៣​នាក់ និង ​៦,៧០០​នាក់​រង​របួស​។ ​ចំណែកអង្គការ​អឌ្ឍចន្ទ​ក្រហមអ៊ីរ៉ាក់បាន​រាយការណ៍​ថា មនុស្ស ៩​នាក់បាន​បាត់​បង់ជីវិត​ និងជាង​ ៤០០​នាក់រង​របួស។

​អ្នកយកព័ត៌មាន AFP បាន​និយាយ​ថា ការ​រញ្ជួយ​ដីដែល​បាន​អង្រួន​ជម្រៅ​ ២៣​គីឡូម៉ែត្រ​បាន​ធ្វើ​ឲ្យ​គគ្រើក​ក្នុង​ទីក្រុង​បា​ដា​ដ​ ២០វិនាទី និង​នៅ​ក្នុង​ខេត្ត​ផ្សេងទៀត​នៃ​ប្រទេស​អ៊ីរ៉ាក់​។​ អាជ្ញាធរ​អ៊ីរ៉ង់​បាន​និយាយ​ថា ប្រតិបត្តិការ​ជួយសង្គ្រោះបានបញ្ចប់​ទាំងស្រុង ហើយរដ្ឋាភិបាល​បានប្រកាស​យក​ថ្ងៃអង្គារ​នេះ​ ជា​ថ្ងៃ​កាន់​មរណទុក្ខទូទាំង​ប្រទេស។ ក្រុម​មន្ត្រី​និយាយ​ថា កៅស៊ូ​តង់​ចំនួន 22,000ផ្ទាំង, ភួយ 52,000 និង​ចំណីអាហាររាប់​តោន និង​ទឹក ត្រូវ​បាន​បញ្ជូន​ទៅ​ចែក​ជូន​ជនរងគ្រោះ។​ កាលពី​ថ្ងៃ​ចន្ទអង្គការ​អឌ្ឍចន្ទ​ក្រហម​ទួរគី និង​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយជាតិ​ទួរគីបាន​ដឹក​ជញ្ជួន​កៅស៊ូ​តង់ និងឡកម្ដៅចំនួន ៣០០០គ្រែ និង​ភួយ ១​ម៉ឺនទៅកាន់ព្រំដែន​អ៊ីរ៉ាក់​៕
​អត្ថបទ៖ សុខ​មាន